ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រី នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ធ្វើឡើងនៅសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ ក្រោមព្រះរាជធិបតីសម្ដេចព្រះសង្ឃរាជទាំង២គណៈ។
គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ គ្រប់ទាំង២០គណបក្ស។
ជាលទ្ធផលនៃការចាប់ឆ្នោតគណបក្សនយោបាយនោះទៅតាមលំដាប់លេខរៀងក្នុងសន្លឹកឆ្នោត គឺ លេខ
១-គណបក្សខ្មែររួបរួមជាតិ លេខ
២-គណបក្សមាតុភូមិយើង លេខ
៣-គណបក្សពន្លឺថ្មី លេខ
៤-គណបក្សសញ្ជាតិកម្ពុជា
លេខ៥-គណបក្សខ្មែរក្រោក
លេខ៦-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លេខ៧-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លេខ
៨-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
លេខ៩-គណបក្សរស្មីខេមរា លេខ
១០-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
លេខ១១-គណបក្សខ្មែរសាធារណរដ្ឋ លេខ
១២-គណបក្សខ្មែរឈប់ក្រ លេខ
១៣-គណបក្សហ្វ៊ុនស៊ិនប៉ិច លេខ
១៤-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខ
១៥-គណបក្សយុវជនកម្ពុជា លេខ
១៦-គណបក្សធម្មាធិបតេយ្យ
លេខ១៧-គណបក្សឆន្ទៈខ្មែរ លេខ
១៨-គណបក្សជនជាតិដើមប្រជាធិតេយ្យ
លេខ១៩-គណបក្សខ្មែរតែមួយ លេខ
២០-គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា គណបក្សនយោបាយទាំង២០ ដែលចូលរួមក្នុងការបោះឆ្នោតនាចុងខែកក្កដា ខាងមុខនេះរួមមាន៖
១៖ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
២៖ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៧៖ គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៨៖ គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៩៖ គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១០៖ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១២៖ គណបក្សធម្មាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល
១៣៖ គណបក្សមាតុភូមិយើង ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៤៖ គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៥៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
១៦៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះនៅ ១២មណ្ឌល។
១៧៖ គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។
១៨៖ គណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១០មណ្ឌល។
១៩៖ គណបក្សរស្មីខេមរា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ៧មណ្ឌល។
២០៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១១មណ្ឌល៕ ដោយ៖បញ្ញាស័ក្តិ