Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង​ជ្រាលជ្រៅ​បង្កប់​ក្នុង​សន្លឹក​បៀរ ៥២ ដែល​មនុស្ស​ទាំងឡាយ​និយម​លេង អ្នក​ដឹងថា​ជា​អ្វី​ទេ​?

វា​ពិតជា​ពុំមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​បៀរ​ទាំង​ហ៊ូៗ ដែល​យើងទាំងអស់គ្នា​បាន​ស្គាល់ និង​មាន​វត្ត​មាននៅ​គ្រប់​ទីកន្លែង ហើយ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការលេង​តាមរបៀប​ច្រើនយ៉ាង ឬ​ប្រើប្រាស់​វា​ក្នុង​បំណង​ផ្សេងៗ​រួមទាំង​ការ​…​ទាយ​បៀរ​ផងដែរ មាន​បង្ក​នូវ​អាថ៌កំបាំង​ពោរពេញ​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​ជា​ប្រវត្តិសាស្ត្រ​។​

​ដំបូង​គួរ​រំលឹក​ប្រភព​ចាប់កំណើត​នៃ​បៀរ​នេះ​។ គេ​ពុំ​ដឹង​ច្បាស់​ថា អ្នកណា​ជា​អ្នកបង្កើត ហើយ​បង្កើត​នៅ​ឆ្នាំ​ណា​ទេ​។ គេ​បានដឹង​ត្រឹម​ថា វា​ចាប់ផ្តើម​ក្លាយជា​ព្រឹត្តិការណ៍ “​ផ្ទុះឡើង​” អំឡុង​សតវត្សរ៍​ទី ១៣-១៤ គ្រា​ដែល​ឧស្សាហកម្ម​បៀរ​ទាំងនោះ​អភិវឌ្ឍ​ខ្លាំង​បម្រើ​ដល់​គ្រប់​ស្រទាប់​មហាជន ក្នុងនោះ​មានត្រកូល​អភិជន​។​

​ពិសេស​បំផុត​នោះ​គ្រា​ដំបូង​ស្រទាប់​ពលករ ពលរដ្ឋ​សាមញ្ញ​ត្រូវបាន​ហាមឃាត់​ពុំ​ឲ្យ​រៀន និង​លេងល្បែង​ប្រើប្រាស់​បៀរ​ទាំងនេះ​ទេ​។ មានមតិ​ច្រើន​លើកឡើងថា ព្រោះតែ​ពេលនោះ​ស្តេច Charles VI ងប់​ង​ល់​នឹង​ការកំសាន្ត​ជាមួយ​សន្លឹក​បៀរ​ទាំងនេះ ទើប​ចង់​រក្សាទុក​វា សម្រាប់​ឲ្យ​វណ្ណៈ​ជាន់ខ្ពស់​លេង មិន​ឲ្យ​ប្រឡាក់ប្រឡូស​និង​ពលរដ្ឋ​សាមញ្ញ​។​

​ប៉ុន្តែ​ដល់​សតវត្សរ៍​ទី ១៧-១៨ រឿងរ៉ាវ​ប្រែប្រួល ហើយ​វា​ក្លាយជា​ល្បែង​ពេញនិយម ជាទូទៅ​នៅ​គ្រប់​ទីកន្លែង​។​

​អាថ៌កំបាំង​ដូច​ពោល​ខាងលើ​នោះ​គឺ ពុំមែន​ជា​រឿង​ចៃដន្យ​ឡើយ ដែល​បៀរ​១​ហ៊ូ​មាន ៥២​សន្លឹក ហើយ​ចែកចេញជា​៤​ទឹក​ផ្សេងគ្នា​។ លើ​ផ្នែក​ប្រវត្តិសាស្ត្រ​គេ​ថា​វា​ទាក់ទង​ដល់​រឿង​សិល្ប៍​និទាន បែប​ទស្សនៈវិជ្ជា​របស់ Kabbalah និង Hermetic ។​

​អាថ៌កំបាំង​បង្កប់​ក្រោយ​សន្លឹក​បៀរ ៥២ ទាំងនោះ​គឺ ៖
-​បៀរ​១​ហ៊ូ​មាន ៥២​សន្លឹក តំណាង​ឲ្យ​១​ឆ្នាំមាន ៥២​សប្តាហ៍​។​
-​មាន​៤​ទឹក ៖ កឺ ,​ការ៉ូ ,​ប៊ិច​, ជួង តំណាង​ឲ្យ​រដូវ​ទាំង​៤ ក្នុង​១​ឆ្នាំ ពោលគឺ​ដំណើរ​ចរាចរ​ឆ្ពោះទៅមុខ នៃ​ពេលវេលា​។​

​ក្រៅពីនោះ តម្លៃ​សរុប​នៃ​បណ្តា​សន្លឹក​បៀរ (​បូក​ពី A + 2 +3 +…. + K) ស្មើនឹង ៣៦៤ ហើយ​ពេល​បូក​បន្ថែម​សន្លឹក Joker 2 ទៀត (១​ពណ៌ ១​ពណ៌​ខ្មៅ ហើយ​និង​ស​) គឺ​វា​ស្មើនឹង​ចំនួន​ថ្ងៃ​បង្គ្រប់​។​

​ចំណែក​បណ្តា​ទឹក (​ធាតុ​) ៤ របស់​វា​គឺ​៖
-​ប៊ិច ៖ តំណាង​ឲ្យ​ដាវ ជា​ថាមពល​នៃ​ដង្ហើម​ព្រមទាំង​បេះដូង តំណាង​ឲ្យ​ការកកើត​សុះសាយ​។​
-​កឺ ៖ តំណាង​ឲ្យ​ចាន​ទឹក កម្លាំង​នៃ​សក្តានុពល និង​ការព្យាបាល​ជំងឺ​។ វា​ក៏​តំណាង​ឲ្យ​ការកកើត​សុះសាយ​ផងដែរ​។​
-​ជួង ៖ តំណាង​ឲ្យ​ចង្កឹះ​ទិព្វ អគ្គី ឆន្ទៈ ការផ្លាស់ប្តូរ​។ វា​ក៏​ជា​តំណាង​ឲ្យ​ការឯកភាព​។​
-​ការ៉ូ ៖ តំណាង​ឲ្យ​ខែល​ការពារ ថាមពល កម្រិត​មាំមួន និង​សម្បូរបែប​។ វា​ក៏​ជា​តំណាង​ឲ្យ​និមិត្តរូប​។​

​លើសពីនេះ​សន្លឹក​បៀរ​នៅបាន​ដាក់​លេខ (​ឬ​រូបភាព​) ពី A-K ហើយ​មាន​សន្លឹក Poker 2 បន្ថែម​។ សន្លឹក​បៀរ​ទាំង​២​នេះ​វា​គ្មាន​តម្លៃ​ផង ហើយ​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ផង​។ វា​អាច​ជំនួស​ឲ្យ​សន្លឹក​បៀរ​ណា​១​ក៏បាន​។​

​ចុះ​សន្លឹក​បៀរ J, Q, K យ៉ាងម៉េច​វិញ​? វា​មាន​អត្ថន័យ​ដូចម្តេច​?

​ល្បីល្បាញ​បំផុត​ចំពោះ​សន្លឹក​បៀរ​រូប​គឺ K កឺ ដែល​បង្ហាញ​រូប​ស្តេច​ធ្វើអត្តឃាត (​ដាវ​ចាក់​ចំ​ព្រះ​កេស​)​។ K កឺ ជា​និមិត្តរូប​របស់​ស្តេច Charlemagne Charles (742-814) ជា​អង្គ​មហាក្សត្រ គ្រងរាជ្យ​៥០​ឆ្នៃ និង​ជា​ម្ចាស់​នៃ​ដែនដី​ពាក់កណ្តាល​នៅ​ទ្វីបអឺរ៉ុប​។​

K ការ៉ូ តំណាង​ឲ្យ​មេទ័ព​ខ្លាំងក្លា​ម្នាក់​របស់​រ៉ូ​ម៉ាំង Gaius Julius Caesar (100-44 មុន​គ្រិ​ស្គ​សករាជ​) លោក​បាន​ស្លាប់​ដោយ​កូនចៅ​ក្បត់​ធ្វើឃាត​។​

K ជួង តំណាង​ឲ្យ​អធិរាជ Alexander (356-323 មុន​គ្រិ​ស្គ​សរាជ​) ជា​ស្តេច​ពូកែ​ចម្បាំង ហើយ​មាន​មហិច្ឆតា​ត្រួតត្រា​ពិភពលោក ប៉ុន្តែ​ដោយមាន​អាយុ​ខ្លី (៣២​ឆ្នាំ​) ពុំនោះសោត​ប្រវត្តិសាស្ត្រ​អាច​ប្រែប្រួល​។​

K ប៊ិច តំណាង​ឲ្យ​ស្តេច David នៃ​អាណាចក្រ​អ៊ីស្រាអែល ឯកភាព​។ ព្រះអង្គ​បែរជា​ល្បី​ខាង​ដូ​រ្យ​តន្ត្រី សិល្បៈ​។​

 

Q កឺ រាជ​នី Judoth តួអង្គ​ក្នុង​រឿងនិទាន​ដែល​ស្អាត​ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វៃ​។​

Q ការ៉ូ ជា​ម្ចាស់​ក្ស​ត្រី Rachel ជា​តួអង្គ​ល្បី​ម្នាក់​ក្នុង​រឿងនិទាន​

Q ជួង ជា​អង្គ​ម្ចាស់​ក្ស​ត្រី Argine អ្នកមានគុណ​បំណាច់​ធំធេង​ក្នុងការ​នាំយក​ភាព​ស្រុះស្រួល សន្តិភាព​រវាង​ត្រកូល Lancaster និង York ក្នុងសម័យ​សង្គ្រាម​ផ្កាកូឡាប​ដ៏​ល្បីល្បាញ​។​

​ចុងក្រោយ​គឺ Q ប៊ិច ជា​រា​ជនី ELenor មហេសី​របស់​ស្តេច Leopold I

​ចុះ​កូន​ម្លោះ J វិញ​? ពួកគេ​សុទ្ធសឹង​ជា​អ្នក​ប្រយុទ្ធ​!​

×