ប្រហែលជាមនុស្សជាច្រើននៅចងចាំរឿងទារកទើបកើតម្នាក់ ត្រូវបានគេយកទៅបោះបង់ចោល ចៃដន្យមានឆ្កែអនាថាមួយក្បាលបានសង្គ្រោះទារកនោះនាឆ្នាំ ២០១៥ នៅប្រទេសចិន ។ នេះជារឿងរំភើបចិត្ត និងកើតរឿងពិតក្នុងវាលវដ្តសង្សារនេះ មានកាសែតទាំងក្នុងប្រទេស និងក្រៅប្រទេសជាច្រើនចុះផ្សាយពីរឿងនោះ ។
ទារកដែលគេបោះបង់ចោលធ្វើឲ្យមនុស្សជាច្រើនទឹប់ទឹកភ្នែកមិនបាន
កាលនោះមានព័ត៌មានមួយចុះផ្សាយថា ឆ្កែអនាថាមួយក្បាលកំពុងរុករកចំណីចម្អែតក្រពះក្នុងគំនរសំរាម ដោយចៃដន្យវាប្រទះឃើញទារកទើបកើតម្នាក់ ពុំទាន់ទាំងបានកាត់ទងផ្ចិតផង ។ ភ្លាមៗនោះវាបានយកមាត់ពាំក្មេងនេះ ដើរសំដៅទៅកន្លែងមានមនុស្សច្រើន បំណងឲ្យគេជួយសង្គ្រោះ ។
ឆ្កែអនាថា ចេះរកវិធីដើម្បីសង្គ្រោះជីវិតទារកគួរឲ្យអាណិតម្នាក់នេះ ។
ខណៈពេលនោះមានមនុស្សជាច្រើនបានរួមដៃគ្នាជួយសង្គ្រោះផ្តល់ទឹកដោះ ហើយបញ្ជូនទារកនេះទៅកាន់មន្ទីរពេទ្យ សមត្ថកិច្ចក៏បានចុះផ្សាយព័ត៌មានស្វែងរកឪពុកម្តាយរបស់វា។ ថ្មីៗនេះ គេទើបចែករំលែករូបភាពបច្ចុប្បន្នរបស់ទារកនេះកាលពី ៣ឆ្នាំមុន ពេលដែលត្រូវបានឆ្កែអនាថាជួយសង្គ្រោះជីវិត ។
រូបភាពបច្ចុប្បន្នរបស់ទារកនេះ ។
ជាង៣ឆ្នាំក្រោយ ទារកនេះប្រែមុខមាត់ និងរូបរាងគួរឲ្យស្រឡាញ់ ហើយខុសប្លែកទាំងស្រុងពីអ្វីៗដែលគេឃើញកាលពី ៣ឆ្នាំមុន ។ ទារកពេលនោះបានគ្រងជីពរក្លាយជាសាមណេរមួយអង្គ អ្វីៗដែលគេឃើញបញ្ជាក់ថា ទារកពេលណានោះត្រូវបានវត្តលោកយកមកចិញ្ចឹមថែទាំ ។