Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី១៤-២០ ខែកញ្ញានេះ ភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើនលើផ្ទៃរងទឹកភ្លៀងនៃប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា ចាប់ពីថ្ងៃទី១៤-២០ ខែកញ្ញា ឆ្នាំ២០២២ របាយទឹកភ្លៀងធ្លាក់មកលើផ្ទៃរងនៃប្រទេសកម្ពុជា កន្លែងខ្លះកម្រិតច្រើន និងកន្លែងខ្លះកម្រិតបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ, ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១. តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះ អាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងលើស្ថានភាពបែបនេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកនេសាទ អ្នកដំណើរតាមនាវា សូមមានការប្រុងប្រយ័ត្ន ចំពោះជំនន់ដែលអាចកើតមកពីបវិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្តបន្ទាប់ , ជាពិសេស ប្រុងប្រយ័ត្នរលកសមុទ្រខ្ពស់ៗ និងខ្យល់កន្ត្រាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×