ដំបូងឡើយម្ចាស់កសិដ្ឋានៅឯបរទេសម្នាក់នេះ គាត់គិតថាមានអ្វីមួយចម្លែកណាស់រៀងរាល់ពេលល្ងាចបន្ទាប់ពីសេះត្រូវបានបញ្ចូលទ្រុង គាត់តែងបិទគន្លឹះរៀងរាល់ល្ងាច ពុំដឹងហេតុអ្វីស្រាប់តែរៀងរាល់ព្រឹកវាត្រូវរបើកដោយឯកឯង ប៉ុន្តែពុំមានបាត់សេះមួយក្បាលណាឡើយ ។ ចុងក្រោយពេលដាក់កាមេរ៉ាតាមដានមើល ទើបភ្ញាក់ព្រើតដឹងថា មានសេះមួយរបស់គាត់ឈ្មោះ Mariska ដែលវាតែងប្រើមាត់បើកទ្វារចេញមកខាងក្រៅ ប្រសិនបើវាចង់នោះ ។ លើសពីនេះទៀត Mariska នៅបានដើរបើកទ្វារឲ្យពពួកសេះដទៃ ។
ម្ចាស់កសិដ្ឋានពិតជាមិននឹកស្មានថា សេះនេះបែរជាលបរៀនបើកគន្លឹះទ្រុង ហើយធ្វើបានយ៉ាងនេះសោះ ៕ ចន្ទ្រា