ប៉ូលិសជប៉ុនបានទម្លាយប្រាប់ពីជនរងគ្រោះដំបូងក្នុងករណីសម្លាប់មនុស្ស ៩នាក់ នៅអាគារ១នា Zama ខេត្ត Kanagawa គឺនាង Aiko Tamura អាយុ២៣ឆ្នាំ មកពី Hachioji (Tokyo)។
ជនរងគ្រោះ Tamura អាយុ ២៣ឆ្នាំ បានបាត់ខ្លួននៅខែតុលាកន្លងមក។ ក្នុងប្រតិបត្តិរុករកប៉ូលិសបានប្រទះឃើញសាកសព៩នៅក្នុងផ្ទះរបស់បុរសវ័យ ២៧ឆ្នាំម្នាក់នោះ Takahiro Shiraishi។ ឧក្រិដ្ឋជនបានត្រូវចាប់ខ្លួន។
Tumura ជាជនរងគ្រោះចុងក្រោយក្នុងចំណោមជនរងគ្រោះ៩នាក់។
ជនរងគ្រោះដែលកំណត់អត្តសញ្ញាណបានទី១
ភ្នាក់ងារស៊ើបអង្កេតបានសម្គាល់ដឹងក្រោយពីពិនិត្យ DNA ក្នុងឆ្អឹង១កង់បន្សល់ទុកជាមួយ DNA ដែលរកឃើញនៅលើច្រាសដុសធ្មេញរបស់ Tamura នៅកន្លែងរស់នៅរបស់នាង។
នៅបន្ទប់ឃុំខ្លួនឧក្រិដ្ឋជន Shiraishi សារភាពថា ខ្លួនបានមករស់នៅកន្លែងកើតហេតុពីថ្ងៃទី ២២ ខែសីហា ហើយនិយាយថា ខ្លួនបានបបួលអ្នកមានគំនិត ធ្វើអត្តឃាត ដោយបញ្ចុះបញ្ចូលតាមរយៈបណ្តាញសង្គម Twitter មានឈ្មោះ “hanginpro”របស់ខ្លួន។ វាបានប្រាប់ជនរងគ្រោះថា វាអាចធ្វើឲ្យពួកគេសម្រេចបំណងប្រាថ្នា ឬអាចស្លាប់ជាមួយក៏បាន។
តាមការពិតវាបានសម្លាប់ពួកគេគ្រាទើបជួបម្លេះ។ ឧក្រិដ្ឋជនរូបនេះ នៅបានប្រាប់ប៉ូលិសថា “ទោះបីខ្ញុំសរសេរលើ Twintter ថា ខ្ញុំក៏ចង់ធ្វើអត្តឃាត តែតាមពិតខ្ញុំគ្មានបំណងសម្លាប់ខ្លួនទេ។ ការពិតគ្មានអ្នកណាចង់ស្លាប់ឡើយ!។
តាមប៉ូលិសឧក្រិដ្ឋជនមានបំណងសម្លាប់មនុស្ស រំលោភផ្លូវភេទ ដោយប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ៕ ដោយ ៖ សូយន