Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ធ្វើ​រឿង​បែបនេះ​​ក្នុង​ព្រះវិហារសោះ បុរស​បា​គី​ស្ថាន​ម្នាក់ ត្រូវ​គេ​កាត់ទោស​ប្រហារជីវិត​

​តុលាការ​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បាន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់ ក្រោយពេល​បុរស​​រូប​នោះ​ត្រូវបាន​គេ​បណ្តេញចេញ ១៧​ដង ពី​ព្រះវិហារ​ចំនួន ៤​កន្លែង​ដោយសារតែ​គាត់​ផោម​ខ្លាំងៗ​​ពេក ក្នុង​កំឡុង​ពិធីបុណ្យ​សាសនា Ramadan​។​

Ramadan គឺជា​ពិធី​បុណ្យ​សាសនា​ដ៏​សំខាន់​សំរាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម ហើយ​ចៅក្រម​បាន​​ប្រកាសថា បុរស​រូប​នោះ បាន​ធ្វើឲ្យ​មនុស្សម្នា​រត់​ចេញពីព្រះ​វិហារក្នុ​ង​កំឡុងពេល​បួងសួង ហើយ​សកម្មភាព​របស់​គាត់​គឺជា​ការ​ប្រមាថ​យ៉ាង​ខ្លាំង ដូច្នេះ​គាត់​ត្រូវតែ​ទទួល​ការពិន័យ​។​

​ចៅក្រម​បាន​ប្រកាស​ពី​ជំរើស​សំ​រាប់ការ​កាត់​ទោ​សបុរ​ស​រូបនោះ ថា​ត្រូវ​កាត់​ក្បាល ឬ​គប់​នឹង​ដុំថ្ម​។ បុរស​រូប​នោះ​ឈ្មោះ​ថា Muhammad Wahabi វ័យ ៣៣​ឆ្នាំ ហើយ​គាត់​ត្រូវបាន​គេ​កាត់ទោស​កាល​​ពី​ឆ្នាំ ២០១៧ កន្លងទៅ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​គេហទំព័រ World News Daily Report​។​

​ព្រះរាជអាជ្ញា​របស់​រដ្ឋាភិបាល​បញ្ជាក់ថា “​ច្បាប់​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា គាត់​គួរតែ​ត្រូវ​គប់​នឹង​ដុំថ្ម​ឲ្យស្លាប់​។ ការ​កាត់​ក្បាល​គឺ​ជា​ទោស​ស្រាល​ទេ ដែល​មិន​ធ្វើឲ្យ​គាត់​ឈឺចាប់​”​។​

​រឿង​ក្តី​របស់​គាត់​មិន​មាន​មេធាវី​ណា​ម្នាក់​ហ៊ាន​ចូល​ការពារ​ឲ្យ​នោះឡើយ​។​

​លោក Muhammad Wahabi មិន​បាន​ប្រកែក​ចំពោះ​ការកាត់ក្តី​របស់​ចៅក្រម​នោះឡើយ ហើយ​​គាត់​ព្រមទាំង​និយាយថា គាត់​សង្ឃឹមថា​ព្រះ​អា​ឡា​នឹង​លើកលែងទោស​ដល់​សកម្ម​ភាព​ប្រមាថ របស់គាត់​។ កាត់​ក៏​បាន​ទទួលស្គាល់​ផងដែរ​ថា កាត់​បាន​យក​សំឡី​ញាត់​រន្ធ​គូថ​របស់គាត់ ដោយ​សង្ឃឹមថា វា​អាច​បំបាត់​ក្លិន និង​សម្លេង​បាន​៕ សុភ័ក្ត្រ

×