Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ជំងឺចង្រៃ ៥យ៉ាង ដែលបំផ្លាញជីវិតមនុស្សប្រុស

បច្ចុប្បន្នបញ្ហាសុខភាព ដែលរង់ចាំតែមករុកគួនរំខានផ្លូវចិត្តរបស់បុរសៗយើងបានខ្លាំងបំផុតនោះ មានទាំងអស់ ៥ជំងឺ ដោយរៀងតាមលំដាប់ Top Hits ដែលជាប់ឈ្មោះលើ Chart Top5 នាយុគសម័យនេះ ដូច្នេះយើងនាំគ្នាមកតាមដានស្ដាប់ទាំងអស់គ្នាថា តើមានជំងឺអ្វីខ្លះទៅ?

លំដាប់ទី១ គឺជាជំងឺដែលបុរសៗទាំងឡាយកើតក្តីកង្វល់យ៉ាងខ្លាំង នោះគឺ ជ្រុះសក់ ក្បាលឡើងទំពែករលោង។ ជំងឺនេះ 90% ជាជំងឺសួពូជ ដោយអ័រម៉ូនភេទប្រុស DHT នឹងចូលទៅរារាំងកម្មវិធីកសាងសរសៃសក់ ធ្វើឱ្យកោសិកាឫសសក់ កើតការបង្រួញខ្លួន និងរបូតជ្រុះនៅទីបំផុត។ បច្ចុប្បន្ននេះ នៅមិនទាន់មានថ្នាំប្រភេទណាព្យាបាលបានជាដាច់នៅឡើយទេ ដូច្នេះ វិធីដែលល្អបំផុត គឺការបញ្ឈប់នូវរាល់បច្ច័យណា ដែលធ្វើឱ្យកើតបញ្ហាសក់ជ្រុះ ដូចជា អារម្មណ៍តានតឹងធុញថប់ ការអត់អាហារ ឬការញ៉ាំថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងថៃរ៉យដ៍។ល។

លំដាប់ទី២ នៅក្នុង Chart នេះ គឺដុះក្បាលពោះ មូលហេតុរបស់ការដុះក្បាលពោះនេះ ចែកចេញជា 3ផ្នែក គឺកើតចេញពីពូជអម្បូរ ការទទួលទានអាហារលើសភាពចាំបាច់ និងការមិនហាត់ប្រាណ ធ្វើឱ្យមានបរិមាណជាតិខ្លាញ់ប្រមូលសន្សំនៅក្នុងប្រអប់ពោះច្រើន។ បើបុរសៗទាំងឡាយណា វាស់ទំហំជុំវិញចង្កេះហើយមានទំហំច្រើនជាង៨០ ឬ ៩០សង់ទីម៉ែត្រនោះ បញ្ជាក់ថា អ្នកកំពុងប្រឈមនឹងជំងឺដុះក្បាលពោះហើយ ដូច្នេះគួរហាត់ប្រាណ គួបផ្សំនឹងការទទួលទានអាហារឱ្យគ្រប់ទាំង ៥ប្រភេទក្រុម ដោយចៀសវាង
អាហារពពួកម្សៅនាពេលល្ងាច តមសាច់សត្វជាប់ខ្លាញ់ គួរទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន។

លំដាប់ទី៣ គឺការចុះខ្សោយសមត្ថភាពខាងផ្លូវភេទ មានន័យថា សភាវដែលមិនអាចធ្វើឱ្យអវយវៈភេទឡើងរឹងបាន រហូតនាំទៅរកបញ្ហាការមានភេទសម្ព័ន្ធ ដែលមានមូលហេតុមកពី ភាពធុញថប់តានតឹង ការញៀនសុរាខ្លាំង និងការញ៉ាំថ្នាំប្រភេទខ្លះ ដូចជាថ្នាំគេងលក់ ឬថ្នាំព្យាបាលអាការសោកសៅ រួមទាំងអ្នកដែលកើតជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងទៀតផង។ យ៉ាងណាក៏ដោយ សភាវការចុះខ្សោយសមត្ថភាពខាងផ្លូវភេទនេះ អាចកើតឡើងបានក្នុងអំឡុងពេលខ្លីៗ និងបាត់ទៅវិញដោយឯកឯង ដោយមិនចាំបាច់ត្រូវព្យាបាលឡើយ។ ការការពារ អាចធ្វើបានដោយការថែរក្សាសុខភាពកាយ និងចិត្តឱ្យរឹងប៉ឹងជាប់ជានិច្ច និងកុំមានអារម្មណ៍តានតឹង ឬធុញថប់។
លំដាប់ទី៤ ភាពតានតឹងធុញថប់…បុរសដែលកើតមានអារម្មណ៍ធុញថប់តានតឹងខ្លាំងៗ នឹងប្រថុយក្នុងការកើតសម្ពាធឈាមឡើងខ្ពស់ និងជំងឺពាក់ព័ន្ធនឹងសរសៃឈាមក្នុងខួរក្បាល ដូច្នេះគួររស់នៅបែបល្មមសមរម្យ និងកុំតាំងសេចក្តីសង្ឃឹមខ្ពស់ជ្រុលពេក រួមទាំងគួរស្វែងរកកិច្ចការងារបន្ធូរបន្ថយអារម្មណ៍ក្នុងពេលទំនេរផងដែរ។ ក្រៅពីនេះ គួរតម កាហ្វេ បារី សុរា និងអាហារកញ្ចប់ ឬកំប៉ុង ដែលវាអាចហុចផលប៉ះពាល់ដល់សារធាតុគីមីក្នុងខួរក្បាលបាន។
ក្រោយគេបង្អស់ គឺជំងឺកាចសាហាវក្នុងយុគសម័យនេះ គឺមហារីក…របាយការណ៍ពីស្ថាប័នវិភាគជំងឺមហារីករបស់ប្រទេសអង់គ្លេស បានបង្ហាញថា បុរសៗមានភាពប្រឈមនឹងការបាត់បង់ជីវិតដោយជំងឺមហារីក និងមានអត្រាស្លាប់ច្រើនជាងនារីៗ ដល់ទៅ ៧០% ឯណោះ។ អវយវៈដែលប្រទះឃើញថា កើតជំងឺមហារីកនោះ មានដូចជា បំពង់អាហារ ក្រពះអាហារ ពោះវៀនធំ ថ្លើម ក្រលៀន និងប្លោកនោម ជាដើម។

បើមិនចង់កើតជំងឺទាំង៥ ដូចដែលបានរៀបរាប់មកខាងលើ គួរចៀសវាងកុំទៅពាក់ព័ន្ធជាមួយអ្វី ដែលជំរុញពីផ្នែកខាងក្រៅ ដែលនាំឱ្យកើតបញ្ហាដល់ខ្លួនយើង ដូចជារឿងនយោបាយ ស្ថានភាពជុំវិញខ្លួន ការចរាចរណ៍-ល- និងងាកមកយកចិត្តទុកដាក់ មើលថែទាំសុខភាពរាងកាយ និងផ្លូវចិត្តរបស់ខ្លួនឯង ឱ្យនៅរឹងប៉ឹងជានិច្ច ដើម្បីជីវិតដ៏យូរអង្វែង និងដើម្បីមនុស្សដែលអ្នកស្រឡាញ់…៕

Young Man Holding Comb Looking At Loss Hair
SSUCv3H4sIAAAAAAAEAJ2RwW6DMAyG75P2DihnkEoCouxVqh1M7DGrlFRJaFVVvPsSIFLOu+X/7D/x77w/P4pCDOBYi6/iHVXQPE2L8xY8mzngU3lwQvbGMkwRRrZuFeE8+MWRi1ccSIOnMfTu8PCndy67LlJhKwZHKAlRZswtw8YSWst/O/fDd4oCI836tQ2cBbE0EexBLnuruD492Vse7cFIJtOwIJss5cNomKJBZTffLWuex8xm/C/ZfGNh5eaWgdn4bZIjmMCw0ihrVTe9Un3fyLM6qbrtRfoGo6+M+ayM0dEhSmzkUCG0qmqowwrOg6y6tqnl0FJP8idsav0Dou+dQw4CAAA=
×