Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ប្រជុំពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៤

​ភ្នំពេញ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ ដោយ​មាន​វត្តមាន​សមាជិក​រដ្ឋសភា​ពេល​ផ្តើម​ប្រជុំ​ចំនួន​១១១​រូប​។​

​ក្នុង​សម័យប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះ អង្គសភា​នឹង​ធ្វើ​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន ៤​ដែលមាន ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ នៃ​គណៈរដ្ឋមន្ត្រី​។ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​ញ្ជា​តិ​។ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី និង​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×