រឿងរ៉ាវដ៏កម្រនេះបានកើតឡើងនៅតៃវ៉ាន់ ខណៈពេលស្រីពេស្យាម្នាក់បានលេបស្រោមអនាម័យចូលក្នុងពោះបំណងលាក់បាំងភស្តុតាងមុនពេលប៉ូលិសធ្វើការឆែកឆេរនៅស្ប៉ាមួយ រឿងរ៉ាវបានកើតឡើងគ្រាដែលប៉ូលិសធ្វើការត្រួតពិនិត្យស្ប៉ាមួយនៅ តៃជុង តៃវ៉ាន់។ បន្ទាប់មកប៉ូលិសបានធ្វើការឃាត់ខ្លួនស្ត្រីត្រកូលតេង និងបុរសម្នាក់ត្រកូលយ៉ាវ ព្រោះអ្នកទាំង២កំពុងស្ថិតនៅក្នុងបន្ទប់ជាន់ទី១ នៃមជ្ឈមណ្ឌលស្ប៉ានេះ ។
អ្នកទាំង២បានសារភាពថា ខ្លួនពិតជាមានការរួមភេទមុនពេលប៉ូលិសចុះទៅឆែកឆេរ។ ប៉ុន្តែគ្រាឆែកឆេរប៉ូលិសរកឃើញត្រឹមតែសម្បកស្រោមមួយត្រូវបានហែក ខណៈពេលស្រោមអនាម័យពុំបានរកឃើញឡើយ។
អំឡុងពេលសាកសួរចម្លើយស្ថានភាពសុខភាពរបស់ស្រីពេស្យាត្រកូលតេង ស្រាប់តែថមថយចុះនាងបានសុំទឹកផឹកពុំឈប់ឈរ និងថែមទាំងស្ទើពុំអាចដកដង្ហើមរួច។
ហ្វីល X-ray ស្រោមអនាម័យកំពុងជាប់នៅក្នុងរាងកាយរបស់នារីត្រកូលតេង
ឃើញសភាពបែបនេះតេង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម ក្រុមគ្រូពេទ្យថត X-ray រកឃើញវត្ថុចម្លែកមួយនៅក្នុងរាងកាយអ្នកជំងឺ រហូតដល់ពេលយកចេញបានវេជ្ជបណ្ឌិតភ្ញាក់ព្រើតដោយសារវាជាស្រោមអានម័យ។ តាមបុរសត្រកូលយ៉ាវពេលអ្នកទាំង២កំពុងរួមសង្វាស់ ស្រាប់ឮស្នូរប៉ូលិសមកឆែក។ ស្រាប់តែនារីត្រកូលតេងឆក់យកស្រោមលេបចូល បំណងបិទបាំងភស្តុតាង តុលាការកាត់ទោសឲ្យនាងជាប់ពន្ធនាគារ២ខែ។
ក្រុមវេជ្ជបណ្ឌិតបានធ្វើសេចក្តីថ្លែងការព្រមានថា ការលេបស្រោមអនាម័យប្រឈមុខនឹងហានិភ័យបំផុតអាចស្លាប់បាន ព្រោះតែពោះត្រូវបានស្ទះ៕ សូយន