គិលានុបដ្ឋាយកាម្នាក់នៅមន្ទីរពេទ្យ Sultanah Aminah (HSA) នៅ Johor Bahru បានកំពុងព្យុះរិះគន់ បន្ទាប់វីដេអូរីករាលដាលមួយនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញនាងលេងទូរស័ព្ទ ខណៈកំពុងផ្តល់ជំនួយសង្គ្រោះដល់អ្នកជំងឺម្នាក់ ។ ហើយវីដេអូ ២៧ វិនាទី ត្រូវបានគេជឿថាត្រូវបានថតដោយអ្នកជំងឺម្នាក់ទៀត នៅក្នុងតែមួយ និងបន្ទាប់មក បានបង្ហោះវាឡើងបណ្តាញសង្គម ។
ប្រធាននាយកដ្ឋានសុខភាពរដ្ឋ Johor លោកវេជ្ជបណ្ឌិត Selahuddeen Abdul Aziz បានថ្លែងឲ្យដឹងថា នាយកដ្ឋានបានទទួលស្គាល់ថាវាជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយនឹងបើកការស៊ើបអង្កេតរួមមួយ ជាមួយមន្ទីរពេទ្យក្នុងករណីខាងលើនេះ ។
យោងតាមលោក Abdul Aziz នោះអាជ្ញាធរបានជួបជាមួយក្រុមគ្រួសាររបស់អ្នកជំងឺរួចហើយ ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមទៀត អំពីហេតុការណ៍នេះ ហើយផ្តល់ការពន្យល់ទៅពួកគេផងដែរ ។ បណ្តាការស៊ើបអង្កេតត្រូវបានអនុវត្តរួចហើយ ដោយគៈកម្មាធិការដែលមានជំនាញ ។
លោកបន្ថែមថា គិលានុបដ្ឋាយិការូបនោះ ត្រូវបានតម្រូវឲ្យអនុវត្តតាមនីតិវិធីដោះស្រាយបញ្ហាដល់អ្នកជំងឺ នៅពេលចូលរួមផ្តល់សេវាកម្មថែទាំដល់អ្នកជំងឺ ដែលត្រូវការជំនួយដកដង្ហើម មុនពេលត្រូវបានបញ្ជូនទៅកាន់ ICU ។ លោកបន្តថា៖ «ប្រសិនបើមានកត្តាធ្វេសប្រហែសណាមួយខុសឆ្គង ក្នុងពេលបំពេញតួនាទីរបស់ខ្លួន នោះវិធានការវិន័យនឹងត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គលិកនោះតែម្តង» ។
លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ថា ការថតរូបភាព ឬ វីដេអូ នៅក្នុងផ្អែកណាមួយនៃមន្ទីរពេទ្យ របស់ក្រសួងសុខាភិបាល គឺជាទង្វើខុសច្បាប់ ។ នោះគឺដោយសារសកម្មភាពនេះរំលោភលើភាពឯកជនរបស់អ្នកជំងឺ ហើយវាក៏គ្មានសីលធម៌ផងដែរ ។ ជាចុងបញ្ចប់ លោកក៏បានណែនាំដល់សាធារណជនឲ្យផ្តល់ដល់ប្រធានគ្រប់គ្រងមន្ទីរពេទ្យ ប្រសិនរកឃើញកំហុសឆ្គងណាមួយរបស់បុគ្គលិក ៕ ឧត្តម