Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​រង​សម្ពាធ​ច្រើន​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង ចង់​ព្រលែង​ចោល ប៉ុន្តែ​គ្រប់យ៉ាង​នៅតែ​ចាំបាច់​ត្រូវ​ដោះស្រាយ ដូច្នេះ​គួរ​រក​វិធី​សម្រួល​អារម្មណ៍​ដើម្បី​មាន​ស្មារតី​នឹងនរ​ឡើងវិញ​។ ទោះបី​រាសី​មិន​ឡើង មានការ​ប្រែប្រួល​ស្មាន​មិន​ដល់​ជាច្រើន តែ​ប្រសិន​អ្នក​ប្រយ័ត្នប្រយែង​នោះ​រឿង​លុយកាក់​នឹង​ពុំមាន​បញ្ហា​អ្វី​ធំ​កើតឡើង​។ មនោសញ្ចេតនា ៖ អ្នក​ទៅណា ធ្វើ​អ្វី​ក៏ត្រូវ​ប្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​កុំ​ឲ្យ​គេ​បារម្ភ​ខ្វាយខ្វល់​។ ទិស​នាំ​លាភ​៖ និរតី តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង​៖ លឿង​។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ ។ អ្នក​ឆ្នាំឆ្លូវ​នៅតែ​ពុំទាន់​រកឃើញ​ទិសដៅ​សម្រាប់​ការងារ​បច្ចុប្បន្ន​របស់​ខ្លួន ហេតុនេះ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត កិច្ចការ​គ្រប់យ៉ាង​ងាយ​ធ្លាក់​ក្នុង​ភាពទាល់ច្រក​។ ថ្ងៃនេះ​ប្រសិន​មាន​មនុស្ស​ខ្ចីលុយ​កាក់ ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​។ មនោសញ្ចេតនា ៖ មិនបាន​ដូច​បំណង ចង់បាន​ការចាប់អារម្មណ៍​របស់​ភាគី​ម្ខាង​ទៀត អ្នក​ត្រូវតែ​ម្ចាស់ការ​សកម្ម​ជាង​មុន​។ ទិស​នាំ​លាភ​៖ ខាងជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ខៀវ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម ។ ក្នុង​ការងារ​ត្រូវ​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​ជុំវិញខ្លួន កុំ​តានតឹង​ចំពោះ​អ្នកដទៃ ធ្វើ​ឲ្យ​ខូច​បរិយាកាស​គ្មាន​ផលចំណេញ​ដល់​ខ្លួន​។ នេះ​ពុំមែន​ជា​ពេលវេលា​សមស្រប​ដើម្បី​វិនិយោគ ល្អ​បំផុត​គួរ​រង់ចាំ​ឱកាស​ផ្សេង​។ មនោសញ្ចេតនា​៖ ពុំទាន់​រកឃើញ​វិធី​ចូល​កៀក​នឹង​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់ ។ រាល់​ទំនាក់ទំនង​សហប្រតិបត្តិការ​សុទ្ធតែ​ដំណើរការ​ដោយ​រលូន​។ ធ្វើ​ជំនួញ​បាន​ចំណេញ​ច្រើន លុយកាក់​ហូរ​ចូល​សន្ធឹក​។ មនោសញ្ចេតនា ៖ ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ ៖​និរតី តំណម ៖ ជើង ។ ពណ៌​នាំ​សំណាង​៖​ស​។ អ្នកយក​អាសា ៖ ឆ្នាំមមែ ៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ ។ ការងារ​មានឱកាស​ល្អ​មកដល់​តែដោយសារ​ការស្ទាក់ស្ទើ​នាំ​ឲ្យ​ខកខាន​ទៅវិញ​។ ពុំមាន​ឱកាស​ទាញ​ទ្រព្យ​ចូល ត្រូវ​ចាយវាយ​សន្សំសំចៃ​។ មនោសញ្ចេតនា ៖ មាន​ភាព​រកាំរកូស​ខ្លះៗ​ក្នុង​រឿង​មនោសញ្ចេតនា អ្នក​ទាំង​២ ងាយ​មានការ​ច្រឡំ​នឹង​គ្នា​បណ្តាល​ឲ្យ​កើតសង្គ្រាម​ត្រជាក់​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម ។ ការងារ​ពិបាក​នឹង​សម្រេចបាន​តាម​គំនិត​របស់ខ្លួន ត្រូវ​សម្រួល​ផ្លូវចិត្ត​ដើម្បី​ប្រឈមមុខ​នឹង​សភាពការណ៍​ជាក់ស្តែង​។ ចាយវាយ​ច្រើន​ជ្រុល​ក្នុងពេល​ចំណូល​មាន​កម្រិត​។ មនោសញ្ចេតនា ៖ កុំ​សោះកក្រោះ​ពេក​ជាមួយនឹង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ គួរ​លៃ​ពេលវេលា និង​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើនជាង​មុន​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ជើង ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម ។ មានឱកាស​សហការ​ល្អ​ក្នុង​ការងារ ប្រយ័ត្ន​មិនត្រូវ​ប៉ះទង្គិច​ជាមួយ​មនុស្ស​ឆ្នាំថោះ​។ ដោយមាន​ខ្ទង់​ប្រាក់​សន្សំ​ហេតុនេះ​អាចជួយ​អ្នកមាន​ភាពម្ចាស់ការ​ក្នុង​ប្រភព​ទុនវិនិយោគ​។ មនោសញ្ចេតនា ៖ ប្រឈមមុខ​នឹង​ការយល់ច្រឡំ​របស់​គូស្នេហ៍ អ្នក​គ្មាន​វិធី​ណា​បកស្រាយ​គឺ​ដឹង​តែ​ស្ងៀមស្ងាត់ អាកប្បកិរិយា​នេះហើយ​កាន់តែ​ធ្វើ​ឲ្យ​ស្ថានភាព​ប្រែជា​អាក្រក់​ជាង​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំមមែ ៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​មាន​ព័ត៌មាន​ល្អប្រសើរ​នឹង​មកដល់ អាច​សហការ​ជាមួយ​អតិថិជន​ថ្មី​ពោរពេញ​ដោយ​សក្តានុពល យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​។ ខ្ទង់​ចំណូល​ទាំងអស់​សុទ្ធតែ​ល្អប្រសើរ លុយកាក់​ហូរ​ចូល​មិន​ដាច់​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​គូព្រេង​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ខៀវចាស់​។ អ្នកយក​អាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ការងារ​មានការ​ប្រែប្រួល​បន្តិច​ធ្វើ​ឲ្យ​អ្នក​រវល់​គ្រប់គ្រង​ដោះស្រាយ តែ​មិនត្រូវ​ធុញទ្រាន់​ព្រោះ​អ្នកនឹង​ទទួលផល​តបស្នង​វិញ​យ៉ាង​ពេញចិត្ត​។ ចាយវាយ​ត្រូវមាន​ផែនការ កុំ​ខ្ជះខ្ជាយ​ប្រយ័ត្ន​គ្មាន​១​រៀល​ក្នុង​ហោប៉ៅ​។ មនោសញ្ចេតនា ៖ ត្រូវ​ព្យាយាម​ទប់​អារម្មណ៍ សម្រួលការ​និយាយស្តី​កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​ដៃគូ​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ស ។ ឆ្នាំ​យកអាសា ៖ ឆ្នាំឆ្លូវ​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ការងារ​មានទំនាស់​ជាមួយ​ថ្នាក់លើ ហេតុនេះ​គ្រប់យ៉ាង​ប្រែជា​លំបាក​ជាង ត្រូវ​ប្រឹងប្រែង​សម្រួល​អាកប្បកិរិយា​សហការ​ក្នុងតួនាទី​របស់ខ្លួន​។ ជា​បណ្តោះអាសន្ន​អ្នក​មិនត្រូវ​វិនិយោគ​ទៅលើ​អ្វីមួយ ដើម្បី​បញ្ចៀស​ការខាតបង់​។ មនោសញ្ចេតនា ៖ កុំ​ចចេស​ចង់​ឈ្នះ​លើ​គូស្នេហ៍​ព្រោះ​នឹងធ្វើ​ឲ្យ​អ្នក​ទាំង​២​តានតឹង ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ស ។ អ្នកយក​អាសា ៖ ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ កុំ​ម៉ឺងម៉ាត់​ក្នុង​ការងារ​ពេក នឹងធ្វើ​ឲ្យ​បរិយាកាស​តានតឹង​ធ្វើ​អ្វីមួយ​ក៏ត្រូវ​បង្កើត​បរិស្ថាន​រីករាយ​នឹង​ជួយ​ឲ្យ​គ្រប់គ្នា​មាន​ភាពជិតស្និទ្ធ​ជាង​យល់​ពីគ្នា​ជាង​។ ចំណូល​មាន​ជាធម្មតា ត្រូវ​ខំ​រក្សា​ស្ថានភាព​បច្ចុប្បន្ន​។ មនោសញ្ចេតនា ៖ មានឱកាស​ស្គាល់​មិត្ត​ថ្មី​ភេទ​ផ្ទុយគ្នា អាច​ឈានទៅ​ស្និទ្ធស្នាល​លើសពី​មិត្តភក្តិ​ធម្មតា​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ ។ ថ្ងៃនេះ​អ្នក​ងាយ​កើត​កំហុសឆ្គង​ក្នុង​ការងារ​ដោយសារ​ការធ្វេសប្រហែស ខ្វះ​ការប្រមូលផ្តុំ​។ ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​អ្នកដទៃ​ខ្ចីប្រាក់ ព្រោះ​អ្នកនឹង​ពិបាក​ទារ​មកវិញ​។ មនោសញ្ចេតនា ៖ ងាយ​មានការ​យល់ច្រឡំ​គ្នា​ធ្វើ​ឲ្យ​ទំនាស់​កើតឡើង​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំរកា ៕

×