អ្នកមើលថែសួនសត្វម្នាក់នៅសួនសត្វ Surabaya ប្រទេសឥណ្ឌូនេស៊ី ត្រូវបានរមាសជាន់ឈ្លី បិះងាប់ បិះរស់ បន្ទាប់ពីរូបគាត់ចង់រួមភេទជាមួយនឹងរមាសឈ្មោលមួយក្បាល ដោយសារតែគាត់ដាច់យូរពេក។ នេះបើតាមការចេញផ្សាយរបស់ World News Daily Report កាលពីដើមសប្តាហ៍នេះ។
បុរសជាអ្នកមើលថែសួនសត្វខាងលើឈ្មោះថា Rano Rampan អាយុ ៤៣ឆ្នាំ។ គាត់ចង់រួមភេទដោយប្រើមាត់ (oral sex) ជាមួយនឹងរមាសទម្ងន់ ៧២៥គីឡូក្រាម ដើម្បីព្យាបាលប្រដាប់ភេទរបស់គាត់ ដោយគាត់ជឿថា ការផឹកទឹកកាមរមាសអាចធ្វើឲ្យប្រដាប់របស់គាត់ខ្លាំងឡើងវិញ។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកមន្ទីរពេទ្យ។
បុរសរូបនោះ ដែលមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង បានថ្លែងប្រាប់ពេទ្យនៅសួនសត្វថា ប្រពន្ធរបស់គាត់បានរត់ចោលគាត់ទៅរកប្រុសថ្មី ដោយសារតេគាត់គ្មានសមត្ថភាពរឿងលើគ្រែទៀតដោយ។
បុគ្គលិកពេទ្យម្នាក់ថ្លែងប្រាប់អ្នកសារពត៌មានថា បុរសខាងលើជឿជាក់ថា ប្រសិនជាគាត់ផឹក ទឹកកាមរបស់រមាស ប្រដាប់ភេទរបស់គាត់អាចនឹងរស់ឡើងវិញ ហើយប្រពន្ធរបស់គាត់នឹងត្រឡប់ មករកគាត់វិញ។
បន្ទាប់ពីប៉ុនប៉ងរួមភេទជាមួយរមាស លោក Rano Rampan ត្រូវបានគេព្យួរការពារបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ម្សៅដែលផលិតពីកុយរមាស ដែលប្រើប្រាស់ជាថ្នាំបូរាណ ត្រូវបានគេជឿជាក់ថា ជាថ្នាំជួយដាស់អារម្មណ៍ផ្លូវភេទដ៏អស្ចារ្យ៕ សុភ័ក្ត្រ