ស្ត្រីជាម្តាយវ័យក្មេងម្នាក់នៅចិន បានដាច់ចិតលក់កូនស្រីមានវ័យមិនទាន់គ្រប់ ២ឆ្នាំផង ឲ្យពួកជួញដូរមនុស្សដើម្បីយកលុយទៅទិញគ្រឿងសំអាងនិងរបស់ប្រេនៗ ។
ម្តាយចិត្តឃោរឃៅរកលេខដាក់គ្មាននេះ មានត្រកូល Yu បានលក់កូនស្រីវ័យ ១៩ខែរបស់ខ្លួនក្នុងតម្លៃ ៥០.០០០យាន់ ហើយនៅល្ងាចថ្ងៃដដែលនោះក្រោយពេលទទួលលុយបានទៅផ្សារទិញគ្រឿងសម្អាងជាច្រើនរួមទាំងវត្ថុប្រើប្រាស់ប្រេនទៀតផង ។
ដំណើររឿងក្រោយបែកការណ៍ឲ្យដឹងថា ៖ Yu បានបីកូនស្រីឈ្មោះ Huahua ទៅកាន់ទីក្រុងចេងចូវខេត្តហឺណាន កាលពីថ្ងៃទី ២០ ខែឧសភា ។ ក្រោយមកនាងបានលក់ Huahua ឲ្យទៅជនជួញដូរមនុស្សពីរនាក់គឺស្ត្រីត្រកូល Wei និងបុរសម្នាក់ត្រកូល Li នៅឯស្ថានីយ៍រថភ្លើងចេងចូវ ។ ដើម្បីបិទបាំងទោសរបស់ខ្លួននាងបានចូលទៅរាយការណ៍ឲ្យប៉ូលិស ២០ម៉ោងក្រោយមកថា កូនរបស់ខ្លួនបានវង្វេងបាត់នៅស្ថានីយ៍រថភ្លើង ។
ពេលទទួលបានព័ត៌មានភ្លាម ប៉ូលិសក៏បើកការស៊ើបអង្កេតនៅតំបន់ស្ថានីយ៍រថភ្លើង ហើយពិនិត្យមើលកាមេរ៉ាទាំងអស់នៅជុំវិញនោះ ។
តាមរយៈការស៊ើបអង្កេត ប៉ូលិសឲ្យដឹង Yu បានទទួលប្រាក់ ៥០.០០០យាន់ រួចផ្ទេរចូលគណនេយ្យនៅធនាគាររបស់នាង អំឡុងថ្ងៃត្រង់ថ្ងៃដដែល ហើយក៏ជាថ្ងៃបានរាយការណ៍ថា កូនស្រីខ្លួនបានបាត់ខ្លួន ។ ស្រាវជ្រាវបន្តប៉ូលិសស៊ើបដឹងថា លុយនេះត្រូវបានបញ្ជូនឲ្យពីពួកជួញដូរមនុស្ស ។
តាមរយៈការតាមដានប័ណ្ណឥទានរបស់ម្តាយចិត្តខ្មៅរូបនេះ ក៏បានដឹងថា វាបានចំណាយលុយអស់ ៦.០០០យាន់ សម្រាប់ទិញគ្រឿងសំអាង និងទំនិញដទៃទៀតមួយចំនួននៅល្ងាចថ្ងៃនោះដែរ ។
ប៉ូលិសបានក្របួចអ្នកម្តាយ “កំពុងកើតទុក្ខ” រូបនេះ ហើយនាងបានសារភាពថា ខ្លួនធ្វើបែបនេះដើម្បីបញ្ចៀសពីការសង្ស័យរបស់ក្រុមគ្រួសារកុំឲ្យដឹងថា ខ្លួនលក់កូនស្រី ។
ប៉ូលិសក៏សំណូមពរឲ្យ Yu ទាក់ទងជាមួយជនជួញដូរមនុស្សឈ្មោះ Wei និង Li ដោយបង្គាប់ឲ្យនិយាយថា នាងមានការសោកស្តាយព្រមទាំងចង់ចរចាលោះកូនស្រីមកវិញ ។
ឧក្រិដ្ឋជនពីររូបខាងលើពុំមានការសង្ស័យអ្វីបន្តិចឡើយ ហើយទាមទារឲ្យ Yu បង់បន្ថែមលុយ ១០.០០០យាន់ ដោយចាត់ទុកជាការប្រាក់ ។ តាមរយៈនោះប៉ូលិសក្របួចបានជនល្មើសទាំងពីរ ហើយក៏សង្គ្រោះបានក្មេងស្រី Heahea ៕ លីសា