នេះគឺជាខណៈពេលដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងដ៏ស្លុតរន្ធត់បំផុតមួយ ដែលបុរស៤នាក់ បានបីនារីដ៏ស្រស់ស្អាតម្នាក់ដែលស្រវឹងជោគជាំ ចេញពីក្នុងបារមួយដែលកំពុងចាក់ផ្យាយការប្រកួតបាល់ទាត់ក្រុមហង្សក្រហម Liveerpool មុនពេលនាងត្រូវបានរំលោភបូក និងសម្លាប់ចោល ។
វីដេអូកាមេរ៉ាក្នុងបារនោះ បានបង្ហាញឲ្យឃើញក្រុមបុរសទំនើងទាំងនោះ បានបីនារីរងគ្រោះឈ្មោះ Nong Gift អាយុ ២១ ឆ្នាំ ចេញពីក្នុងបារ ទីកន្លែងដែលនាងបានកំពុងទស្សនាវគ្គផ្តាច់ព្រាត់ Champions League ជាមួយមិត្តភក្តិកាលពីថ្ងៃសៅរ៍ នៅក្នុងខេត្ត Chanthaburi ប្រទេសថៃ ។
អ្នកលក់គ្រឿងសម្អាងនេះ បានស្លាប់នៅក្នុងហាងមួយ ដែលសាច់ញាតិបានអះអាងថា នាងត្រូវបានគេបញ្ច្រកស្រាឲ្យស្រវឹងជោគជាំ ហើយនាំយកចេញពីក្នុងបារនៅវេលាម៉ោង ២ យប់ និងបន្ទាប់មក ដាក់នាងនៅផ្នែកខាងក្រោយរថយន្តដឹកទំនិញមួយ ដោយបុរស៤នាក់ ដែលត្រូវបានគេនឹកស្មានថាពួកគេនឹងយកនាងទៅកាន់ផ្ទះរបស់នាង ។
ប៉ុន្តែ បុរសទាំង៤ ដែលក្នុងនោះ ម្នាក់ត្រូវបានគេនិយាយថាបានស្គាល់នារីរងគ្រោះ បានដឹកនាងទៅកាន់ដីចម្ការ -ទីកន្លែងដែលនាងត្រូវបានគេរំលោភរួចហើយ មុនពេលវាយសម្លាប់ ។ ហើយសាកសពរបស់នាងត្រូវបានគេរកឃើញនៅយប់ថ្ងៃបន្ទាប់ ។
ជនសង្ស័យទាំង៤ ដែលត្រូវបានកាមេរ៉ាចាប់បានចាកចេញពីក្នុងបារ ត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Nattaphong Saenkraud, Patti Boonthal, Panya Chan Somdee និង Suitsit Jaechim ។ នៅថ្ងៃពុធ ក្រុមអន្ធពាលទាំងនោះបានសារភាពពីអំពើឃាតកម្មរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច ។
ប៉ូលីសនិយាយថា សាកសពរបស់នាងត្រូវបានរកឃើញបែកពពុះមាត់, ច្រមុះឈាម និងសម្លៀកបំពាក់របស់នាងខ្លះនៅលើកម្រាល ។
Nong Gift ដែលជាអាជីវករលក់គ្រឿងសម្អាង បានចូលទៅក្នុងបារមួយ ជាមួយស្ត្រី៣នាក់នៅយប់មួយ ដែលពួកគេបានចាកចេញមុន ដោយកត់សម្គាល់ឃើញថា នាង «ពុំបង្ហាញអាកប្បករិយាស្រវឹង» ទេ ។
ម្នាក់ក្នុងចំណោមមិត្តភក្តិរបស់នាងឈ្មោះ Airziz Opachat បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំពិតជាមានការសោកស្តាយណាស់! ប្រសិនពួកយើងដឹងថា យប់នោះជាវេលាដែលពួកយើងជួបជុំគ្នាលើកចុងក្រោយ នោះខ្ញុំនឹងមានថែអ្នកឲ្យបានល្អបំផុត ។ ឲ្យខ្ញុំសូមទោសផង ដែលខ្ញុំមិនបានមើលថែអ្នកឲ្យបានល្អ» ៕ ឧត្តម