នៅមុនពេលបើកសំបុត្រដែលលោក Kim Yong Chol ប្រគល់ផ្ទាល់ដល់លោក ត្រាំ នៅសេតវិមាន ។ ពេលមិនទាន់បើកសំបុត្រមើលផង លោក ត្រាំ សើចញញឹម ហើយនិយាយថា៖ «ពិតជាល្អ ហើយគួរឲ្យជក់ចិត្ត» ទោះបីជាលោកពុំទាន់បានអានខ្លឹមសារខាងក្នុងក៏ដោយ ។
ចំណុចសំខាន់បំផុតនៃលិខិតនេះ គឺវាមានទំហំធំ ហើយមានការលើកឡើងជាច្រើនថា លោក គឹម ជុងអ៊ុន មានបំណងលេងល្បែងកំប្លែង ធ្វើឲ្យលោក ត្រាំ ផ្ទុះសំណើច ។
មតិមួយចំនួនលើបណ្តាញសង្គមបានលើកឡើងថា មុននេះ២ខែ មេដឹកនាំប្រទេសទាំងពីរ បានគំរាម និងឌឺដងដាក់គ្នា ហើយប្រហែលពេលនេះ លោក គឹម យល់ថា របៀបល្អបំផុត ដើម្បីបង្កឥទ្ធិពលទៅលើលោក ត្រាំ គឺបាញ់ចំចរិត «អំនួត» របស់លោក ត្រាំ ដូចដែលមុននោះ ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In ធ្លាប់បានធ្វើសំណើផ្តល់ពានរង្វាន់ណូបែលសន្តិភាពឲ្យលោក ត្រាំ អីចឹងដែរ ។
ពិតណាស់ហើយថា គ្មានអ្នកណាដឹងមូលហេតុពិតប្រាកដ ថាហេតុអ្វីបានជាមានស្រោមសំបុត្រយ៉ាងធំ ប្រគល់ជូនមេដឹកនាំសេតវិមាន ។ មូលហេតុមិនពិបាកយល់ឡើយ ព្រោះអាស្រ័យដោយលោក គឹម គាត់ចូលចិត្តបែបនេះ ។
ស្រោមសំបុត្រដ៏ធំនោះ មានពណ៌ផ្ទៃមេឃ ហើយបិទឃ្មុំបេត្រាដោយតែមត្រាធ្វើពីមាស ៕ សូយន