អនុប្រធានបក្សពលករកូរ៉េ Kim Yong-chol នៅថ្ងៃទី ៣ ខែមិថុនានេះ បានទៅដល់ក្រុងប៉េកាំងប្រទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ចក៏កម្រទៅកាន់អាមេរិកជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ។
ជើងហោះហើរដែលលោក Kim Yong-chol ជិះ បានចុះសំចតនៅព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង ប្រទេសចិន នាវេលាម៉ោងប្រមាណ 20h00 (ម៉ោងនៅតំបន់) តាមជើងហោះហើរមួយរបស់ក្រុមហ៊ុន Air China ដែលចេញដំណើរពីបុរីញូយ៉ក ។
តាមគម្រោងលោក Kim Yong-chol នឹងឆ្លៀតចូលស្ថានទូតនៅក្រុងប៉េកាំងមុនពេលត្រឡប់ទៅប្រទេសវិញនៅថ្ងៃទី ៤ ខែមិថុនា ។
គួររំលឹកថា លោក Kim Yong-chol គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់កូរ៉េខាងជើង ដែលមកទស្សនកិច្ចអាមេរិក ក្នុងអំឡុងពេល ១៨ឆ្នាំកន្លងមក ៕ សូយន