Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ហេតុផល ៤យ៉ាង ដែលមនុស្សឆ្លាតគេតែងធ្វើ

ពាក្យសម្ដីជារឿងសំខាន់ តែអ្នកខ្លះ ប្រើពាក្យសម្ដីមិនសមនឹងតម្លៃសោះ នឹកចង់និយាយអី ក៏និយាយ រឿងខ្លះ និយាយចេញមក គ្មានប្រយោជន៍ និងថែមទាំងធ្វើឱ្យអ្នកដទៃមានអារម្មណ៍កាន់តែយ៉ាប់យ៉ឺនឡើងទៅទៀត។ ដូច្នេះ យើងគួរតែស្ងាត់ស្ងៀមឱ្យត្រូវឱកាស និងត្រូវនិយាយ នៅពេលដែលគួរនិយាយ ព្រោះការនិយាយច្រើន មិនមែនមានន័យថា ដឹងច្រើនជាងអ្នកដទៃនោះទេ តែអាចនឹងធ្វើឱ្យអ្នកឯទៀត មើលមកយើងថា ជាមនុស្សល្ងង់ទៀតផង ព្រោះមនុស្សដែលឆ្លាតពិតប្រាកដ គេនឹងធ្វើរឿង ៤យ៉ាងដូចតទៅនេះ…

១- មិនខាតពេលនិយាយតែពីសតែពាស តែគេចាប់ផ្ដើមធ្វើតែម្ដង

មនុស្សជាច្រើន ពូកែតែនិយាយ តែមិនដែលធ្វើបាន ដូចពាក្យសម្ដីឡើយ។ មនុស្សឆ្លាត គេនឹងមិននិយាយ ឱ្យអស់ទឹកមាត់ទេ តែគេក្រោកឡើង ធ្វើរឿងនោះឱ្យឃើញតែម្ដង ព្រោះក្ដីស្រមើស្រមៃ មិនអាចធ្វើឱ្យក្ដីសុបិនក្លាយជាការពិតបានទេ មានតែការចាប់ផ្ដើមអនុវត្តប៉ុណ្ណោះ ទើបនាំយើងឆ្ពោះទៅ
រកភាពជោគជ័យបាន។

២- មិនឈប់អភិវឌ្ឍខ្លួនឯងឡើយ តែឈានដើរទៅមុខជានិច្ច

ពេលវេលាជាវត្ថុមានតម្លៃ ដូច្នេះមនុស្សឆ្លាត នឹងមិនបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ឡើយ តែនឹងប្រើពេលវេលាឱ្យសមនឹងតម្លៃបំផុត។ អភិវឌ្ឍខ្លួនឯងលើចំណុចដែលទន់ខ្សោយ ឬធ្វើឱ្យកាន់តែចំណានខ្លាំងឡើងលើផ្នែកនោះ។ ឱ្យខ្លួនឯងបានទៅជួបរឿងថ្មីៗ និងចូលចិត្តរៀនយល់ដឹងពីអ្វីដែលថ្មីៗជាប់ជានិច្ច។

៣- ប្រមូលទិន្នន័យ

ការធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ បានផ្ដល់អ្វីៗឱ្យយើង ច្រើនជាងយើងគិតទៅទៀត ព្រោះការបានស្ដាប់អ្នកដទៃ នឹងធ្វើឱ្យយើងក្លាយជាអ្នកស្ដាប់ដ៏ល្អម្នាក់ និងបានទទួលទិន្នន័យ ដែលយើងអាចមិនធ្លាប់បានដឹងពីមុនមក។ ធ្វើឱ្យយើងក្លាយជាមនុស្សដែលបើកទូលាយ និងស្គាល់ពិភពលោកមួយនេះបានកាន់តែច្រើនឡើង ហើយយើងថែមទាំងបានប្រើទិន្នន័យទាំងនោះ ដើម្បីអភិវឌ្ឍខ្លួនឯង និងសាងផលប្រយោជន៍ដល់ខ្លួនឯងលើផ្នែកផ្សេងៗបានទៀតផង។

៤- គិតឱ្យច្រើនជាងនិយាយ

មនុស្សល្ងង់ ច្រើនតែនិយាយមិនគិត តែមនុស្សឆ្លាត ច្រើនតែគិតមុននិយាយ ព្រោះគេដឹងច្បាស់ថា ពាក្យសម្ដីវាសំខាន់ ពេលណាដែលនិយាយចេញពីមាត់យើងទៅហើយ អ្នកឯទៀត នឹងឱ្យតម្លៃយើងតាមរយៈពាក្យសម្ដីហ្នឹងឯង។ ដូច្នេះ មនុស្សឆ្លាត គេនឹងត្រិះរិះគិតគ្រប់ពាក្យសម្ដីឱ្យបានច្បាស់ មុននឹងនិយាយចេញមក ហើយពាក្យសម្ដីថែមទាំង អាចផ្លាស់ប្ដូរជីវិតយើង និងសាងឱកាសក្នុងជីវិត ឱ្យយើងបានទៀតផង គ្រាន់តែប្រើវាឱ្យកើតប្រយោជន៍តែប៉ុណ្ណោះ៕

Man with crossed arms isolated on gray background
Closeup portrait of young European Caucasian man pictured isolated on pink background pressing finger to temple as if making viewer think more about offer or analyze information better for their good
Close up photo of funny funky crazy middle eastern man hold palm near eras hear, novelty black friday impressed expression scream wow omg wear white t-shirt isolated over pastel color background
Close up portrait of brunette, pretty, charming girl with cupped hand curiously listening to gossip or secret about valentine day, 14 February over gray background
Portrait with copy space of thoughtful, serious, bearded man in spectacles holding copybook and touching chin with pen with thoughtful expression over grey background
×