សៀមរាប ៖ ស្ត្រីម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង បានយកមងទៅដាក់ត្រីក្នុងស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី នៅចំណុចត្រពាំងដកពោធិ៍ស្ថិតក្នុងភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ ។
តាមការបញ្ជាក់ឲ្យដឹងពីកម្លាំងសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉យ សារ៉ម ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលណ្តាលឲ្យជនរងគ្រោះស្លាប់គឺជនរងគ្រោះមានស្ថានភាពស្រវឹងស្រាខ្លាំងហើយបានយកមងទៅដាក់ត្រីក្នុងស្រះទើបបណ្តាលឲ្យដួលទៅក្នុងទឹកស្រះដែលមានជម្រៅ២,៥០ម៉ែត្រ បណ្តាលឲ្យឈ្លក់ទឹកស្លាប់តែម្តង។ ហើយករណីនេះពុំពាក់ព័ន្ធទៅនិងបទល្មើសព្រហ្មទណ្ឌទេ ៕ ដោយ៖បញ្ញាស័ក្តិ