Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ហ្វឹកហាត់ខ្លួនឱ្យក្លាយជាមនុស្សល្អ ឆ្លាត មានមន្តស្នេហ៍ ដែលអ្នកណាៗក៏ចង់ចូលជិត

១- ហ្វឹកហាត់ធ្វើជាមនុស្សនឹងនរ និយាយតែរឿងដែលល្អ

ហ្វឹកហាត់ធ្វើជាមនុស្សនឹងនរ និយាយតែរឿងល្អៗ ព្រោះពាក្យសម្ដី គឺជាមាត់ទ្វារដំបូងក្នុងការបើកចិត្ត ភ្ជាប់សម្ព័ន្ធភាពជាមួយមនុស្សជុំវិញខ្លួន។ ចូរនិយាយតែរឿងល្អៗ ហើយរឿងណាមិនល្អ មិនចាំបាច់និយាយឡើយ ទោះជារឿងនោះត្រូវ ឬខុសក៏ដោយ កុំយកគំនិតរបស់យើងទៅកាត់ក្ដី ទុកឱ្យសង្គមបានដឹង និងសម្រេចដោយខ្លួនឯង។

២- ហាត់សម្លឹងមើលខ្លួនឯងឱ្យតូច

ចូរធ្វើជាមនុស្សដែលសែនធម្មតា កុំព្យាយាមធ្វើខ្លួនឱ្យលេចធ្លោខ្លាំងជ្រុលពេក ព្រោះជួនកាលការបង្អួត Power នៅក្នុងទីកន្លែង និងក្នុងពេលវេលាដែលមិនសមគួរ ក៏អាចមើលទៅ មិនត្រូវកាលៈទេសៈដែរ។

៣- ហាត់យល់ដឹងពីរឿងការនិយាយដើម

មានពាក្យដែលគេនិយាយថា កន្លែងណាដែលគ្មានការនិយាយដើម គឺជាកន្លែងដែលគ្មានមនុស្ស ដូច្នេះហើយទើបមិនមែនជារឿងចម្លែកឡើយ ដែលយើងតែងតែត្រូវបានគេនិយាយដើមជាញឹកញាប់។ យើងមិនអាចទៅបង្គាប់បញ្ជា ឬហាមមិនឱ្យអ្នកណានិយាយដើម ឬនិយាយអាក្រក់អំពីយើងបានឡើយ។

៤- ហាត់ធ្វើជាមនុស្សងាយៗ សប្បាយៗជាមួយអ្នកដទៃ

ការធ្វើជាមនុស្សដែលប្រកាន់ខ្ជាប់តែនឹងភាពសម្បូរបែប ឬល្អឥតខ្ចោះខ្លាំងជ្រុលពេក ជួនកាលក៏ធ្វើឱ្យយើងមានអារម្មណ៍ថា គ្រប់យ៉ាងមើលទៅហាក់ដូចជារាងទើសទែង និងមិនត្រូវចិត្តទាំងអស់ វាធ្វើឱ្យយើងក្លាយជាមនុស្សដែលរញ៉ាំរញូវច្រើនដោយមិនដឹងខ្លួន។ ជួនកាលត្រូវទទួលស្គាល់ និងយល់ដឹងពីភាពខុសប្លែករបស់មនុស្សម្នាក់ៗផង។

៥- ហាត់យល់ដឹងថា គ្មានអ្វីទៀងទាត់ឡើយ

នៅពេលយល់ដឹងថា គ្មានអ្វីដែលទៀងទាត់ពិតប្រាកដហើយ យើងក៏មិនគួរនឹករំពឹងលើអ្វីៗផ្សេងៗខ្លាំងជ្រុលពេកដែរ។ រឿងជាច្រើនដែលឆ្លងចូលមកក្នុងជីវិតយើង ពេលចូលមកហើយ បន្តិចទៀត វាក៏ទៅបាត់ទៅវិញ ជារឿងធម្មតា…

ពេលមានសេចក្ដីសុខ ចូរដឹងថា បន្តិចទៀត សេចក្ដីសុខនោះក៏នឹងកន្លងផុតទៅ ពេលមានសេចក្ដីទុក្ខ ក៏ចូរដឹងថា បន្តិចទៀតសេចក្ដីទុក្ខនោះ ក៏នឹងកន្លងផុតទៅដូចគ្នា។ នៅជាមួយបច្ចុប្បន្នកាល ចូរផ្ដល់ភាពសំខាន់ចំពោះអ្វីដែលនៅចំពីមុខយើង មិនចាំបាច់នឹកកង្វល់ពីរឿងអតីតកាលដែលកន្លងទៅ និងមិនគួរនឹកស្រមៃពីអនាគតដែលមិនទាន់កើតឡើងនោះដែរ៕

Serious young woman in stylish rectangular glasses and polo shirt looking away with thoughtful and pensive expression, squinting her eyes and holding hand at her chin while thinking over something; Shutterstock ID 538017505
Proud man pointing finger himself. portrait of handsome bearded businessman in blue suit and white shirt, with smart watch. Indoor studio shot, isolated on light blue background
Students gossip on a lesson
×