មានមនុស្សជាច្រើនបានដែលបានឆ្លងកាត់កំណាត់ផ្លូវនៅក្រោមភ្នំ Kiyotaki តែងបន្សល់ទុកនូវរឿងចម្លែកៗដែលខ្លួនធ្លាប់ប្រទះជាអាទិ៍ស្រមោលសពាំងពីមុខរថយន្ត សំឡេងថ្ងូរយំ ឃើញបាតដៃនៅក្បែរបង្អូចរថយន្ត ។ល។ មកទល់ពេលនេះរឿងទាំងនោះបានត្រឹមតែពាក្យពេចន៍តំណាលតគ្នាវាមិនទាន់មានភស្តុតាងអ្វីឡើយ ។
គណនីមួយនៅលើបណ្តាញសង្គម Twitter “@ niku_0125” ថ្មីៗនេះបានថតនូវខ្សែវីដេអូពីទិដ្ឋភាពដែលរថយន្តរបស់ខ្លួនឆ្លងកាត់កំណាត់ផ្លូវនោះ ។ ម្តងម្កាលពួកគេឮសូរស្នូរចម្លែកៗពេលបើកទ្វាររថយន្តពួកគេនៅឮសូរស្នូរផ្ទុះ ទោះបីជានៅជុំវិញនោះពុំមានវត្តមានរបស់រថយន្តណាផ្សេងឡើយ ។ ប្រសិនបើពួកគេពុំមានគ្នាច្រើនប្រហែលជា ។
ប្រការដែលគួរឲ្យខ្លាចបំផុតនោះ គឺក្រោយពីឆ្លងផុតកំណាត់ផ្លូវនោះមកដល់ខាងក្រៅ ក៏ស្រាប់តែឃើញស្នាមបាតដៃមួយបន្សល់ទុកយ៉ាងច្បាស់លើគម្របខាងមុខនៃរថយន្ត ។
តាំងពីដើមមកពលរដ្ឋនៅតំបន់នេះ តែងតំណាលតគ្នាថា កាលពីអតីតកាលផ្លូវរូងក្រោមភ្នំនេះធ្លាប់កើតមានករណីសម្លាប់មនុស្សជាច្រើន ហើយព្រលឹងរបស់ពួកគេប្រហែលជាពុំអាចទៅចាប់ជាតិបាន ទើបក្រវែលតែនៅម្តុំនោះ ហើយបង្កឡើងជាព្រឹត្តិការណ៍ខាងលើ ។
ខាងក្រោមគឺជាឃ្លីបដែលរថយន្តនោះថតបាន និងស្លាកស្នាមបន្សល់ទុកគឺជា… ស្នាមបាតដៃមួយដែលមានតែឆ្អឹង ៕ លីសា