Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ចង់មានភាពឆ្លាតវៃខាងអារម្មណ៍ ឬ E.Q. ខ្ពស់ មនុស្សជំនាន់ថ្មី ត្រូវតែអាន…

បច្ចុប្បន្ននេះដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្រៅពីសមត្ថភាពក្នុងការរិះគិត វិភាគ ការប្រើហេតុផល និងការគិតគណនា ដែលហៅថា I.Q. ឬ Intelligence Quotient ហើយនោះ មនុស្សយើងគួរមានភាពឆ្លាតវៃខាងអារម្មណ៍ ឬដែលហៅថា E.Q. ឬ Emotional Quotient គួបគូគ្នាជាមួយផង ដែលភាពឆ្លាតវៃខាងអារម្មណ៍នេះ វានឹងជួយឱ្យការដំណើរការជីវិតរស់នៅរបស់យើងប្រព្រឹត្តទៅយ៉ាងចម្រើន និងមានសេចក្តីសុខ។
អ្នកដែលមាន E.Q. ខ្ពស់ នឹងមានថាមពលផ្លូវចិត្តដែលល្អ ពឹងពាក់លើខ្លួនឯងបាន មានឥស្សរភាព អាចទទួលដឹង និងយល់ដឹង ទាំងពីអារម្មណ៍របស់ខ្លួនឯង និងរបស់អ្នកដទៃ រហូតដល់អាចសម្រួល ឬគ្រប់គ្រងអារម្មណ៍បានស័ក្តិសមនឹងស្ថានការណ៍។ ដូច្នេះការអភិវឌ្ឍភាពឆ្លាតវាងវៃខាងអារម្មណ៍ គឺជារឿងសំខាន់មួយ ដែលយើងអាចហ្វឹកហាត់ និងធ្វើបានដោយប្រើតិចនិកដូចតទៅនេះ…

ដឹងទាន់អារម្មណ៍ខ្លួនឯង
ហ្វឹកហាត់ឱ្យដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងឱ្យបានញឹកញាប់ ដោយការប្រាប់ខ្លួនឯងឱ្យបានថា ខណៈនេះកំពុងមានអារម្មណ៍យ៉ាងម៉េច និងទទួលដឹងឱ្យបាន ពីភាពប្រែប្រួលខាងអារម្មណ៍ដែលកំពុងកើតឡើងចំពោះខ្លួនឯង ដើម្បីងាយគ្រប់គ្រង។

ចាត់ការអារម្មណ៍ខ្លួនឯង
នៅពេលកើតអារម្មណ៍អវិជ្ជមាន ដូចជា ខឹងមួម៉ៅ មិនពេញចិត្ត សោកសៅ ខូចចិត្ត ចូរដឹងទាន់ពីអារម្មណ៍ទាំងនោះ និងរិះរកវិធីគ្រប់គ្រង និងចាត់ការវាយ៉ាងត្រឹមត្រូវ និងសមរម្យ។

យល់ពីអារម្មណ៍អ្នកដទៃ
ផ្តល់នូវការយកចិត្តទុកដាក់ និងយល់ដឹងពីអារម្មណ៍របស់អ្នកដទៃ រួមទាំងឆ្លើយតបទៅវិញយ៉ាងសមរម្យ ដើម្បីឱ្យគេដឹងថា យើងដឹង និងយល់ចិត្ត និងអាណិតមេត្តាគេ។

សាងកម្លាំងដឹកនាំផ្លូវចិត្តដល់ខ្លួនឯង
រំឭកឡើងវិញនូវអ្វីដែលសំខាន់ចំពោះជីវិត ស្វែងរកប្រយោជន៍ពីឧបសគ្គ សម្លឹងពិភពលោកក្នុងន័យវិជ្ជមាន សាងអត្ថន័យក្នុងជីវិត និងចេះផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។

ស្គាល់ពីការសាងសម្ព័ន្ធភាពដែលល្អ
ហ្វឹកហាត់ខ្លួន ឱ្យមានទឹកចិត្តល្អ ចេះមេត្តាអនុគ្រោះ ចែករំលែក ហ៊ានសម្តែងចេញយ៉ាងសមរម្យ និងរៀនយល់ដឹងពីការបង្ហាញគំនិតយោបល់ជំទាស់យ៉ាងរីកចម្រើន។

អ្នកដែលមានភាពឆ្លាតវៃខាងអារម្មណ៍ នឹងមានប្រៀបជាងអ្នកដទៃក្នុងការរស់នៅ និងមានដំណើរជីវិត ដែលនឹងប្រកបទៅដោយសេចក្តីសុខ សន្តិភាព សម្បូរទៅដោយសម្ព័ន្ធមិត្ត និងមានអ្នកគោរពស្ងើចសរសើរច្រើនទៀតផង៕

Maskot/Getty Images
×