Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ សំណល់ពីផ្ទះបាយ ២យ៉ាង ដែលជនជាតិជប៉ុនប្រាប់ថា កុំបោះចោល!

ទម្លាប់ស្ដាយរបស់របរ ជាទម្លាប់ជាប់ខ្លួនរបស់ជនជាតិជប៉ុនភាគច្រើន ធ្វើឱ្យពួកគេរិះរកមើលវិធីប្រើការឱ្យកើតប្រយោជន៍ពីវត្ថុទាំងនោះឱ្យបានច្រើនបំផុត…ថ្ងៃនេះយើងនាំគ្នាមកដឹងពីប្រយោជន៍វត្ថុសំណល់ពីផ្ទះបាយរបស់ជនជាតិជប៉ុន ដែលនឹងធ្វើឱ្យយើងមិនចង់បោះចោលរបស់ទាំងនោះតទៅទៀតឡើយ…

១-សម្បកផ្លែក្រូចឆ្មារលឿង
សម្បកផ្លែក្រូចឆ្មារលឿង សម្បូរទៅដោយសារធាតុលីម៉ូនីន ដែលមានគុណសម្បត្តិក្នុងការជម្រះសម្អាតជាតិខ្លាញ់ និងភាពកខ្វក់បាន។ ស័ក្តិសមក្នុងការយកទៅជូតសម្អាតស្នាមខ្លាញ់ និងស្នាមប្រឡាក់ម្ហូបអាហារដែលជាប់ក្រាំងនៅក្នុងចង្ក្រានម៉ៃក្រូវេហ្វបាន។ វិធីសម្អាត គឺយកសម្បកផ្លែក្រូចឆ្មារលឿងដែលច្របាច់យកទឹកអស់ហើយនោះ ដាក់ចូលក្នុងចានគោមថ្មដែលមានទឹកកន្លះចាន ហើយដាក់កម្ដៅនៅក្នុងចង្ក្រានម៉ៃក្រូវេហ្វ ក្នុងកម្ដៅ ៥០០-៦០០វ៉ាត់ រយៈពេល ៥នាទី រួចហើយទុកចោលក្នុងនោះ ដោយបិទគម្របម៉ៃក្រូវេហ្វ រយៈពេល ១០-១៥នាទី។ បន្ទាប់មក យកក្រណាត់ប្រើក្នុងផ្ទះបាយ ឬក្រដាស់អនាម័យ មកជូតសម្អាតខាងក្នុងម៉ៃក្រូវេហ្វ។ បើសិនជានៅមានសល់ស្នាមប្រឡាក់ដិតជាប់ទៀត ចូរយកក្រណាត់ផ្ដិតទឹកក្នុងចានគោមនោះ ជូតសម្អាតបន្ថែមឱ្យសព្វ បន្ទាប់មក ជូតសម្អាតម្ដងទៀតដោយទឹកស្អាត និងបើកទ្វារម៉ៃក្រូវេហ្វចំហចោល រហូតដល់ស្ងួត។

២-ទឹកលាងអង្ករ
ទឹកលាងអង្ករ សម្បូរទៅដោយសារធាតុអាហារផ្សេងៗ ដូចជា វីតាមីន សារធាតុរ៉ែ ខ្លាញ់ និងម្សៅ ជនជាតិជប៉ុនជាច្រើន បានយកទឹកលាងអង្ករទៅត្រាំលាងចាន ឬឆ្នាំងដែលប្រឡាក់ស្នាមកខ្វក់ ធ្វើឱ្យអាចលាងសម្អាតចេញបានយ៉ាងងាយស្រួល។ ក្រៅពីនេះ ទឹកលាងអង្ករ នៅមានសារធាតុរ៉ែ សេរ៉ាម៉ៃ(Ceramide) និងលែកទិកអាស៊ីតបាក់តេរី ដែលល្អចំពោះសុខភាពសរសៃសក់ និងសុខភាពស្បែក ដែលជនជាតិជប៉ុន បានយកមកលាងមុខ និងសក់។ វិធីប្រើ គឺយកទឹកលាងអង្ករទឹកទី២ ដោយសារតែទឹកលាងអង្ករទឹកទី១ អាចមានលាយឡំធូលីដី ទើបគួរចាក់ចោល ដោយយកទឹកទី២នោះ មកលាយនៅក្នុងទឹកក្ដៅឧណ្ហៗ ហើយយកមកលុបលាងមុខ ក្រោយពីលាងសម្អាតគ្រឿងសម្អាងចេញរួចហើយ។ យ៉ាងណាក៏ដោយ មានចំណុចគួរប្រយ័ត្នគឺ មុនប្រើ ចូរលាបសាកល្បងនៅលើស្បែកដៃជាមុនសិនថា តើមានអាការរមាស់ក្រហាយដែរឬទេ? ហើយទាំងអស់នេះ គួរប្រើទឹកលាងអង្ករ ដែលផលិតពីស្រូវដែលដាំដុះបែបគ្មានសារធាតុគីមី។

ជំនួសឱ្យការបោះចោលយ៉ាងឥតប្រយោជន៍ សូមសាកល្បងនាំយកវត្ថុដែលសេសសល់ទាំងនោះមកប្រើជាប្រយោជន៍លមើល អាចនឹងជាការសន្សំសំចៃការចំណាយបានទៀតផង៕

dưỡng tóc tại nhà
×