ក្រសួងការបរទេស សិង្ហបុរីនៅថ្ងៃទី ៦ ខែមិថុនា បានប្រកាសឲ្យដឹងថា មេដឹកនាំអាមេរិកបានវាយតម្លៃខ្ពស់អំពីការដែលសិង្ហបុរីរៀបចំសន្និសីទកំពូលជាប្រវត្តិសាស្ត្រអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។
តាមការប្រកាសរបស់ប្រមុខការទូតសិង្ហបុរី Vivian Balakrishnan ដែលបានជួបជាមួយសមាសភាគី Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក (NSA) John Bolton ក្នុងដំណើរទស្សនកិច្ចធ្វើការនារដ្ឋធានីវ៉ាស៊ីនតោន ។
បណ្តាក្រុមភស្តុភារបស់អាមេរិក កូរ៉េខាងជើង និងម្ចាស់ផ្ទះសិង្ហបុរី កំពុងប្រញាប់ប្រញាល់ធ្វើឲ្យរួចរាល់នូវកិច្ចការត្រៀមបំរុងចុងក្រោយសំដៅធានាឲ្យជំនួបប្រវត្តិសាស្ត្រនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។
ស្របពេលជាមួយគ្នានោះដែរ Ria-Novosti ជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ជាមួយមេដឹកនាំកូរ៉ខាងជើង អាចប្រព្រឹត្តទៅនៅខែកញ្ញា នៅទីក្រុង Vladivostok ក្នុងឱកាសប្រព្រឹត្តទៅនៃវេទិកាសេដ្ឋកិច្ចបូព៌ាចាប់ផ្តើមពីថ្ងៃ ១១-១៣ ខែកញ្ញា ៕ សូយន