ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង៣០នាទី មានករណីផ្ទុះធុងហ្គាស់ មួយកើតឡើងនៅក្នុងរោងជាងក្រឡឹង សាលាបច្ចេកទេស ដុនប៊ូសស្កូ ស្ថិតក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅកន្លែងកើតហេតុ ហើយ សាកសពជនរងគ្រោះឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ប្រធានផ្នែកជាងក្រឡឹង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រុមទី១០ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងនោះ
មានមនុស្សរងបួសចំនួន៧នាក់ (របួសធ្ងន់ម្នាក់-របួសស្រាល៦នាក់) មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ អៀង សុធា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជំនាញរថយន្ត
២- ឈ្មោះ ជុំ វណ្ណជិន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជំនាញរថយន្ត (របួសធ្ងន់)
៣- ឈ្មោះ នូច វណ្ណា ភេទប្រស អាយុ ៣០ឆ្នាំ មុខរបរ គ្រូផ្នែកមេកានិច
៤- ឈ្មោះ សយ គឹមហ៊ូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ផ្នែកមេកានិច
៥- ឈ្មោះ ស្ងួន សារត្ន័ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ផ្នែកមេកានិច
៦- ឈ្មោះ ម៉ួង វណ្ណៈ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ផ្នែកមេកានិច
៧- ឈ្មោះ ម៉ី សុភា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ផ្នែកមេកានិច។
គ្រោះថ្នាក់នេះ ក៏បានបណ្តាលឲ្យ ខូចខាតសំភារៈគ្រឿងសង្ហារឹមជាច្រើនទៀត។
ករណីនេះ កម្លាំងរាជអាវុធហត្ថក្រុង និងខេត្តព្រះសីហនុ កំពុងសហការជាមួយ សមត្តកិច្ចជំនាញមកពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យផ្ទុះធុងហ្គាស់នេះឡើង៕ ដែន សីមា