វេលាថ្ងៃត្រង់ (ម៉ោងនៅកាណាដា) ថ្ងៃទី ៩ ខែមិថុនា ប្រធានាធិបតីអាមេរិក Donald Trump បានចាកចេញពីកាណាដា ដោយសុខចិត្តកាត់បន្ថយពេលចូលរួមអង្គប្រជុំ នៃសន្និសីទកំពូលក្រុមប្រទេស ៧ ដែលមានខឿនឧស្សាហកម្មរីកចម្រើនជាងគេលើពិភពលោក (G7) ដើម្បីធ្វើដំណើរទៅកាន់សិង្ហបុរី ត្រៀមចូលរួមជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំ Kim Jong-Un ។
ប្រធានាធិបតីអាមេរិក Trump នៅកាណាដា
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលចេញដំណើរ ប្រធានាធិបតី Trump ឲ្យដឹងថា លោកនឹងរ៉ាប់រង “បេសកកម្មសន្តិភាព” ហើយក៏បានចាត់ទុកឱកាសនៃជំនួបកំពូលនេះជា “ឱកាសតែ១គត់” សម្រាប់លោក Kim Jong-un ។
ប្រភពព័ត៌មានមួយពិសិង្ហបុរីឲ្យដឹងថា តាមគំរោងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនឹងទៅដល់សិង្ហបូរី ថ្ងៃទី ១០ ខែមិថុនា ។ ក្រោយមកមេដឹកនាំប្រទេសទាំង២ នឹងជួបគ្នានៅសណ្ឋាគារ Capella លើកោះ Sentosa នាវេលាម៉ោង 9h00 ព្រឹក (ម៉ោង 8h នៅកម្ពុជា) ថ្ងៃទី ១២ ខែមិថុនា ។
ខ្លឹមសាស្នូលនៃជំនួបកំពូលអាមេរិក -កូរ៉េខាងជើង ត្រូវបានកំណត់ថា ជាបញ្ហារំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕ សូយន