Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី និងគ្រួសារ៖ តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូ អាចកំពុងតែនឹកស្រមៃដល់ផែនការធ្វើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ មានផែនការទិញផ្ទះ ឬកែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មោងថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយាខ្លះ ស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណា ជាមួយនឹងការជិតមានសមាជិកថ្មីម្នាក់នៅក្នុងផ្ទះ។
ថ្ងៃនេះ យើងមានដំបូន្មានល្អៗ អំពីរឿងនេះមកជម្រាបជូនដូចតទៅ…

-តាំងស្មារតី
អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្ត ដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុតគឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ ១ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុងផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាល ការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុនប៉ុណ្ណោះ ដូច្នេះពិភាក្សាគ្នា ដើម្បីកែសម្រួលផែនការជីវិតជាថ្មី និងនាំគ្នាគិតម្តង ១ចំណុច យើងជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។

-ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត
កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្សក្នុងគ្រួសារ ក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បាន
បុត្រ តែចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នក។ ដូច្នេះចូរព្យាយាមរកពេលវេលាល្អៗ និយាយប្រាប់រឿងនេះទៅនរណាម្នាក់ក្នុងក្រុមគ្រួសារ យើងជឿថា
គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន រួចហើយចូរកុំភ្លេចសុំការណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ ដែលធ្លាប់មានបទពិសោធពីមុនផង។

-ទៅពិនិត្យរាងកាយភ្លាម
នេះគឺជារឿងដំបូងគេ ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្ត ថាតើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះហើយឬនៅ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវការណែនាំ ដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។

-ទៅពិនិត្យគភ៌ក្នុងអំឡុង ២-៣ខែ
ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ តែនៅបានដឹងពីការណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌ រហូតដល់ពេលប្រសូត។ ជាការការពារ និងកែបញ្ហាសភាវជ្រៀតជ្រែកផ្សេងៗ និងបានទទួលការពិនិត្យគភ៌ជាដំណាក់កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ គ្រូពេទ្យជំនាញនឹងអាចជួយកែបញ្ហាបានទាន់ពេលវេលា។

-រៀបចំតារាងពេលវេលា រង់ចាំទទួលកូនសម្លាញ់
កត់ត្រាទុកជាកំណត់ហេតុ នូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ ៩ខែខាងមុខទៀត ដើម្បីជាការរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីជាការសម្រាប់ការត្រៀមខ្លួនឱ្យបានរួចជាស្រេច។ យើងជឿថា ទម្រាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនរួចជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានរឿងអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

Expectant woman at home together with sister. Sister touching pregnant belly.
Pregnant woman writing packing list for maternity hospital at home, above view
A midwife gives a newborn a health checkup.
×