ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី ប្រធានាធិបតី Trump និង Kim Jon-un បានចូលរួមតុអាហារថ្ងៃត្រង់ រួមជាមួយមន្ត្រីប្រតិភូជាន់ៗខ្ពស់របស់ប្រទេសទាំងពីរ ។ ខណៈអាហារថ្ងៃត្រង់ចាប់ផ្តើម លោក ត្រាំ បាននិយាយលេងសើចទៅកាន់អ្នកយកព័ត៌មាន ដោយប្រាប់ពួកគេថតធ្វើយ៉ាងណាឲ្យរូបគាត់ និងលោក គឹម ជុងអ៊ុន មើលទៅ «ស្អាត, សង្ហា, ស្វែល និងល្អឥតខ្ចោះ» នៅលើកាមេរ៉ា ។
កាមេរ៉ាភ្លាមៗនោះ បានផ្តោតទៅលើលោក គឹម ដែលបានបង្ហាញនូវទឹកមុខដ៏ស្រស់បោះ ។ ដំបូង លោក គឹម បានបង្ហាញកាយវិការហាក់ងឿងឆ្ងល់បន្តិច ប៉ុន្តែ បន្ទាប់មកមក គាត់ក៏បានបង្ហាញទឹកមុខសើចញញឹម ពីការកត់សម្គាល់របស់លោក ត្រាំ ។
មេដឹកនាំទាំងពីរបានទទួលអាហារថ្ងៃត្រង់ចំនួន៣មុខ ដែលសុទ្ធតែមុខម្ហូបដ៏ពិសេសៗរបស់អាស៊ី ក្នុងនោះរួមមាន៖ ត្រសក់ផ្អផ្សំគ្រឿង (stuff cucumber) កូរ៉េ និងត្រី (soy braised cod) ក៏ដូចជាម្ហូបអាមេរិកាំងដូចជា ឆ្អឹងជំនីរគោ និងស្រា (prawn cocktail) ផងដែរ ៕ ឧត្តម