ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ត្រូវបានថ្នាក់លើស្រឡាញ់ពេញចិត្ត អ្នករួមការងារគាំទ្រ ហេតុនេះកិច្ចការគ្រប់យ៉ាងរបស់អ្នកសុទ្ធសឹងតែដំណើរការដោយរលូន។ ផែនការហិរញ្ញវត្ថុទាំងអម្បាលម៉ានអាចអនុវត្តដោយជោគជ័យ។ មនោសញ្ចេតនា ៖ សុភមង្គលគឺដូចជាដើមឈើខ្ចី ចាំបាច់ត្រូវពូនជ្រុំ ថែទាំរាល់ថ្ងៃ។ ទិសនាំលាភ៖ ពាយ័ព្យ តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ អាកប្បកិរិយាម៉ឺងម៉ាត់ ព្យាយាមធ្វើការងាររបស់អ្នកជួយឲ្យអ្នកសម្រេចអ្វីក៏ដោយងាយស្រួលដូចចិត្ត។ អាស្រ័យដោយសមត្ថភាពព្យាករណ៍វិភាគទីផ្សារល្អ អ្នកមានឱកាសវិនិយោគធំ ចំណូលហូរចូលមិនដាច់។ មនោសញ្ចេតនា ៖ ជាថ្ងៃពោរពេញដោយភាពសោមនស្សរីករាយ និងសុភមង្គល។ ទិសនាំលាភ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ការងារមានការលំបាកច្រើន តែដោយភាពប៉ិនប្រសប់របស់អ្នកៗនៅតែអាចដោះស្រាយគ្រប់យ៉ាងបានយ៉ាងល្អប្រសើរ។ ថ្ងៃនេះជាថ្ងៃហេងអាចវិនិយោគភាគហ៊ុន ឬហិរញ្ញវត្ថុ។ មនោសញ្ចេតនា៖ អ្នកមានគូស្រករគួរប្រយ័ត្នមានជនទី៣ចូលមកបំបែកបំបាក់មនោសញ្ចេតនារវាងអ្នកទាំង២។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ អាគ្នេយ៍។ ពណ៌នាំសំណាង ៖ ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ ។ ការងារប្រព្រឹត្តទៅជាធម្មតាដូចរាល់ថ្ងៃ អ្នកចាំបាច់ត្រូវរៀនសូត្របង្កើនចំណេះដឹងបន្ថែមនឹងមានឱកាសឡើងតំណែង។ អ្នកជំនួញ លក់ដូរគួរប្រយ័ត្នក្នុងការសម្រេចចិត្តខាងហិរញ្ញវត្ថុ។ មនោសញ្ចេតនា ៖ ចង់ឲ្យមនោសញ្ចេតនារីកចម្រើនអ្នកត្រូវតែម្ចាស់ការ។ ទិសនាំលាភ ៖ពាយ័ព្យ តំណម ៖ និរតី ។ ពណ៌នាំសំណាង៖ខៀវ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តបំពេញកិច្ចការដែលថ្នាក់លើប្រគល់ឲ្យកុំធ្វេសប្រហែសប្រយ័ត្នជួបរឿងស៊យ។ ថ្ងៃនេះពុំមែនជាពេលវេលាសមស្របក្នុងការបញ្ចេញប្រាក់រកស៊ី។ មនោសញ្ចេតនា ៖ មានបញ្ហាសំខាន់ តែអាកប្បកិរិយារបស់ដៃគូបែរជាមិនយកចិត្តទុកដាក់ធ្វើឲ្យអ្នកមានអារម្មណ៍មួរម៉ៅ អស់សង្ឃឹម។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម ។ ការងារមានឱកាសសហការល្អជាមួយដៃគូខ្លាំង ត្រូវព្យាយាមកសាងទំនាក់ទំនងជាមួយអ្នករួមការងារ។ លុយចូល លុយចេញជារឿងធម្មតា ត្រូវនឹងនរទើបអាចសម្រេចដល់គោលដៅ។ មនោសញ្ចេតនា៖ រីកចម្រើនល្អប្រសើរមានភាពកក់ក្តៅបំផុត។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ឦសាន។ ពណ៌នាំសំណាង ៖ ផ្ទៃស។ ឆ្នាំយកអាសា ៖ ឆ្នាំរកា ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ ។ ត្រូវប្រយ័ត្នប្រយែងពេលដោះស្រាយការងារអ្វីមួយ កុំដោយសារតែផលចំណេញតូចចំពោះមុខធ្វើឲ្យបាត់បង់ឱកាសធំ។ ចេញក្រៅមិនត្រូវយកតាមខ្លួននូវលុយកាក់ និងទ្រព្យមានតម្លៃច្រើន ដើម្បីបង្ការត្រូវគេលួចប្លន់។ មនោសញ្ចេតនា ៖ គ្មានរីកចម្រើនទៅមុខក្នុងទំនាក់ទំនងជាមួយដៃគូធ្វើឲ្យអ្នកមានអារម្មណ៍ស្រពាប់ស្រពោនមិនរីករាយ។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ, បៃតង។ អ្នកយកអាសា ៖ ឆ្នាំខាល ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ ។ សភាពផ្លូវចិត្តមិនល្អឥទ្ធិពលច្រើនដល់ការងារ។ ថ្ងៃនេះពុំមានឱកាសទាញចំណូល ដូច្នេះមិនត្រូវប្រថុយប្រថានបោះទុនរកស៊ី។ មនោសញ្ចេតនា ៖ ដោយសារសម្តីមិនបានគិតធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តដៃគូនាំឲ្យមានការអាក់អន់ចិត្តខ្លាំងចំពោះគ្នា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារប្រឈមនឹងការលំបាកហ៊ុមព័ទ្ធបណ្តាលឲ្យអ្នកតានតឹងអារម្មណ៍ អស់កម្លាំងទាល់ច្រក ត្រូវសម្រួលចិត្តតាំងស្មារតីឲ្យនឹងនរមកវិញ ទើបអាចជួយអ្នកដោះស្រាយបានសភាពការណ៍។ ថ្ងៃនេះពុំល្អសម្រាប់ការវិនិយោគ គួរប្រមូលផ្តុំឲ្យបានល្អ ក្នុងកិច្ចការបច្ចុប្បន្ន រង់ចាំឱកាស។ មនោសញ្ចេតនា ៖ ត្រូវបន្ថែមភាពស្និទ្ធស្នាលដើម្បីកម្តៅមនោសញ្ចេតនាជួយឲ្យចំណងស្នេហ៍រឹងមាំ។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ លឿង ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ថ្ងៃនេះអ្នកមានឱកាសអះអាងសមត្ថភាពរបស់ខ្លួនចំពោះថ្នាក់លើ។ មានលទ្ធភាពក្តាប់សភាពការណ៍ទីផ្សារ ហេតុនេះអាចវិនិយោគបានជោគជ័យ។ មនោសញ្ចេតនា ៖ រីកចម្រើនទៅមុខមានភាពកក់ក្តៅផ្អែមល្អែម។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារត្រូវស្វែងយល់មតិសមូហភាព កុំសម្រេចចិត្តតែម្នាក់ឯង ដើម្បីបញ្ចៀសកំហុសឆ្គងនាំឲ្យខាតបង់សេដ្ឋកិច្ចធំ។ ថ្ងៃនេះមិនល្អសម្រាប់ការបញ្ចេញប្រាក់រកស៊ី។ មនោសញ្ចេតនា ៖ ដោយសារតែការយល់ច្រឡំនាំឲ្យអ្នកទាំង២ ងាយឈ្លោះប្រកែគ្នា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ឦសាន ។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ រាល់ការលំបាកក្នុងការងាររបស់អ្នកតែងមានអ្នកជួយយកអាសា។ វិនិយោគជួបលាភធំ លុយកាក់ហូរចូលដល់ផ្ទះ។ មនោសញ្ចេតនា ៖ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុនជាមួយមនុស្សដែលអ្នកលួចស្រឡាញ់។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ ខៀវ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំខាល៕