ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត ទោះបីមានសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយដោយរលូន ។ លុយកាក់ ជាថ្ងៃដ៏ល្អសម្រាប់ការស្វែងរកលាភពីចម្ងាយ ។ មនោសញ្ចេតនា គួរមានពេលឲ្យបានច្រើន សម្រាប់មនុស្សជាទីស្រឡាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងអំពីលុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់ការបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលអ្នកពេញចិត្ត ។
ឆ្នាំខាល ៖ ការងារ មិនបានសម្រេចបំណងប្រាថ្នា តែនៅមានអ្នកជួយយកអាសាដោះស្រាយបញ្ហាដែលនៅរាំងស្ទះ ។ លុយកាក់ មិនស្ថិរភាព មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលអ្នកលួចស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ រីកចម្រើនពុំមានជួបការលំបាក ឬបញ្ហាប្រឈមណាមួយឡើយ ។ លុយកាក់ គួរស្វែងយល់យោបល់គ្រប់គ្នាសិន មុនសម្រេចបោះទុនវិនិយោគឬពង្រីកជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរអ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំរោង ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងប្រព្រឹត្តទៅ ដោយឧបសគ្គ ។ លុយកាក់ មានខ្ទង់ត្រូវចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពរបស់មនុស្សក្នុងគ្រួសារ ។ មនោសញ្ចេតនា មិនល្អ មិនត្រូវបង្កើតថែមសម្ពាធឲ្យគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ រឿងផ្ទាល់ខ្លួនឥទ្ធិពលច្រើនដល់ការងារ ។ លុយកាក់ ធ្លាក់ចុះ ចំណូលខ្សត់ខ្សោយ ។ មនោសញ្ចេតនា មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា ដែលនឹងនាំឲ្យជួបការខកចិត្ត ។
ឆ្នាំមមី ៖ ការងារ ថ្ងៃនេះគ្រប់យ៉ាងសុទ្ធតែល្អ ត្រូវបានថ្នាក់លើកោតសរសើរ ។ លុយកាក់ ទុកដាក់របស់ទ្រព្យលុយកាក់ឲ្យប្រយ័ត្នប្រយែងបញ្ចៀសត្រូវបាត់បង់ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ ស្ថិរភាពមិនកើតមានរឿងអ្វីគួរឲ្យបារម្ភឡើយ ។ លុយកាក់ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាពរបស់អ្នក ។ មនោសញ្ចេតនា ថ្ងៃនេះមិនសមស្របសម្រាប់ការបង្ហាញមនោសញ្ចេតនា ឬការចែកផ្លូវគ្នា ។
ឆ្នាំវក ៖ ការងារ ជួបឧបសគ្គច្រើន គួរស្តាប់យោបល់អ្នកជុំវិញខ្លួន ដើម្បីដោះស្រាយបញ្ហា ។ លុយកាក់ មុនទិញរបស់អ្វីគួរថ្លឹងថ្លែងឲ្យម៉ត់ចត់ ប្រយ័ត្នត្រូវចាញ់បោកគេ ។ មនោសញ្ចេតនា ដើម្បីឲ្យស្នេហានៅគង់វង្សយូរអង្វែងអ្នកត្រូវចេះអត់ឱន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ។
ឆ្នាំរកា ៖ ការងារ ល្អគ្រប់យ៉ាងវិវឌ្ឍន៍ទៅតាមគម្រោងការ ។ លុយកាក់ ធម្មតា ពុំមានអ្វីលេចធ្លោ ។ មនោសញ្ចេតនា គួរមានឥរិយាបថ និងសម្តីផ្អែមល្ហែមសម្រាប់មនុស្សដែលអ្នកស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ មានអ្នកជួយយកអាសា ហេតុនេះរាល់ការលំបាកសុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ ជាថ្ងៃអាក្រក់ មិនគួរបញ្ចេញប្រាក់វិនិយោគរកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ។
ឆ្នាំកុរ ៖ ការងារ លេចចេញឱកាសល្អៗច្រើន អាចឲ្យអ្នកចាប់យកដើម្បីអភិវឌ្ឍន៍ខ្លួនឈានឡើងកាន់តែខ្ពស់ ។ លុយកាក់ រីកចម្រើន អាចវិនិយោគម្នាក់ឯងជោគជ័យ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕