គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី ១៣ ខែមិថុនា បានអនុម័តសំណើរសាងសង់ផ្លូវដែក ពីខេត្ត Tak ទៅកាន់ខេត្ត Nakhon Phanom ។
នេះគឺជាគ្រោងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងគ្រោងការខ្សែក្រវ៉ាត់ កើត-លិច ។
ខ្សែរថភ្លើងមួយនៅប្រទេសថៃ ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាថៃ ឧត្តមសេនីយ៍ Sansern Kaewkamnerd ឲ្យដឹងថា គ្រោងការអភិវឌ្ឍន៍ផ្លូវដែក Tak-Nakhon Phanom មានចម្ងាយ ៩០២គីឡូម៉ែត្រ ។ ចំណុចចាប់ផ្តើមពីចំណុច Mae Sot ខេត្ត Tak រួចតភ្ជាប់ជាមួយ Kamphaeng Phet , Nakhon Sawan និង Khon Kaen ឆ្ពោះទៅដល់ Nakhon Phanom ។
គ្រោងការធំមួយនេះ ត្រូវបានបំបែកចេញជាគ្រោងការតូចៗ៣ ពី Tak-Nakhon Sawan មានចម្ងាយផ្លូវ ២៥០គីឡូម៉ែត្រ រួចពី Nakhonsawan-Khon Kaen ២៩១គីឡូម៉ែត្រ ហើយពី Khon Kaen-Nakhon Phanom 355 គីឡូម៉ែត្រ ។ ចំណាយត្រូវបានយករ៉ាប់រងដោយថវិកាជាតិឆ្នាំ ២០១៩ គេនៅពុំទាន់ប៉ាន់ស្មានអំពីចំណាយសរុប នៃគ្រោងការនេះនៅឡើយទេ ដោយហេតុថា គេកំពុងសិក្សានឹងជម្រើសយកផែនការអនុវត្តពីគ្រោងការទាំងឡាយ ៕ សូយន