នៅព្រឹកថ្ងៃទី ៩/១១ ប្រធានរដ្ឋចិន និងលោកជំទាវ បានទទួលបដិសណ្ឋារកិច្ចប្រធានាធិបតី Trump និងលោកជំទាវផ្លូវការនៅមហាសាលប្រជាជន នារដ្ឋធានីប៉េកាំង។ បន្ទាប់ពីពិធីស្វាគមន៍ផ្លូវការភាគីសងខាងចាប់ផ្តើមបើកអង្គប្រជុំ។
រថយន្ត Limosine របស់ប្រធានាធិបតី Donald Trump មកដល់មាត់ទ្វារធានអានម៉េន ក្រុងប៉េកាំងព្រឹកថ្ងៃទី ៩/១១
កងកិក្តិយសចាប់ផ្តើមបន្លឺតន្ត្រីស្វាគមន៍។ ប្រធានរដ្ឋចិន និងលោកជំទាវរង់ចាំស្វាគមន៍ ស្វាមី ភរិយា ប្រធានាធិបតីអាមេរិក Donald Trump
មានសិស្ស និស្សិត ជាច្រើនកុះករ កាន់គ្រវីទង់ជាតិអាមេរិក និងចិនស្វាគមន៍លោក ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិក សម្តែងការបារម្ភពីឱនភាពពាណិជ្ជកម្មឯកទិស និងថា វាពុំ “តុល្យភាពគ្នា” រវាងអាមេរិកនិងចិន ប៉ុន្តែលោកប្រកាសបន្តថា “ពុំទម្លាក់កំហុស” ឲ្យប៉េកាំងចំពោះរឿងនេះទេ។ តាមលោកនោះគឺរដ្ឋការមុនៗរបស់អាមេរិក ជាមូលហេតុនាំឲ្យមាន “ឱនភាពពាណិជ្ជកម្មហួសក្របខ័ណ្ឌអាចត្រួតត្រាបាន”។
ស្របពេលគ្នានោះ ប្រធានរដ្ឋចិនឲ្យដឹងថា ក្រុងប៉េកាំង នឹងជំរុញឲ្យបណ្តាក្រុមហ៊ុនប្រទេសនេះ វិនិយោគខ្លាំងជាងមុនទៅកាន់អាមេរិក ក៏ដូចជាអំពាវនាវអញ្ជើញឲ្យក្រុមហ៊ុនអាមេរិកចូលរួមក្នុងគ្រោងការណ៍របស់ប្រទេសខ្លួន។
ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានរដ្ឋស៊ី ជិនពីង ឯកភាព “មានដំណោះស្រាយ១” សម្រាប់បញ្ហាកូរ៉េខាងជើង ហើយសន្យានឹងរួមគ្នាដោះដ្រាយ។
ក្នុងឱកាសនៃដំណើរទស្សនៈកិច្ចនេះ ភាគីទាំង២ បានចុះហត្ថលេខា។ លើកិច្ចព្រមព្រៀងសហការពាណិជ្ជកម្ម តម្លៃជាង២៥០ប៊ីលានដុល្លារ៕ សូយន