ប្រធានរដ្ឋចិន ស៊ី ជិនពៀន ឲ្យដឹងថា តៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុត ហើយរំញោចបំផុតក្នុងទំនាក់ទំនងចិន-អាមេរិក គ្រាលោកបានសន្ទនាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី ៩/១១នេះ។
ប្រធានរដ្ឋស៊ី ជិនពៀន ស្វាគមន៍លោក ដូណាល់ ត្រាំ នៅធានអានម៉េន ថ្ងៃទី ៩/១១
តាម Reuter ថ្វីត្បិតប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានរដ្ឋស៊ី ជិនពៀន ពុំបើកចំហរនិយាយពីបញ្ហាតៃវ៉ាន់ ក្នុងសន្និដ្ឋានសារព័ត៌មាននារដ្ឋធានីប៉េកាំងក្តី តែក្នុងកិច្ចសន្ទនាទ្វេភាគីរវាងមេដឹកនាំទាំង២ នៅប៉េកាំង ថ្ងៃទី ៩/១១ ត្រូវបានរំលឹកឡើងដល់បញ្ហានេះ ក្នុងប្រកាសរបស់ក្រសួងការបរទេសចិន។
ក្រសួងបរទេសបានដកស្រង់ប្រសាសន៍របស់លោកស៊ី ជិនពៀន ពោលទៅកាន់លោក Trump ថា “បញ្ហាតៃវ៉ាន់ជាបញ្ហាស្នូល ហើយរំញោចព្រមទាំងសំខាន់បំផុតក្នុងបំណងទាក់ទងចិន-អាមេរិក ទាក់ទិនដល់គ្រឹះនយោបាយ នៃចំណងទាក់ទងនេះ”។
ប្រកាសខាងលើនៅបានឲ្យដឹងបន្ថែមថា លោកស៊ី បានពោលទៅកាន់លោក Trump ថា ៖ “ចិនសង្ឃឹមថា ភាគីអាមេរិក និងគាំទ្រ ហើយបន្តគោរពគោលការណ៍ “ចិនតែ១”។ ថ្វីត្បិតតែពុំរក្សាទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ តែអាមេរិកនៅតែធ្វើឲ្យចិន “ក្តៅមុខ” គ្រាមានការធ្វើ “ពាណិជ្ជកម្មអាវុធ” ជាមួយកោះនេះ។
មុននោះចិនក៏បង្ហាញពីការពុំពេញចិត្ត គ្រាប្រធានាធិបតី ត្រាំ បានសន្ទនាទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់ Tsai Ing-wen ក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ចុងឆ្នាំ ២០១៦។ វាជាលើកទី១ ហើយដែលប្រធានាធិបតីអាមេរិក ទើបជាប់ឆ្នោតបានរំលងចោលគោលការទត មានរាប់ទសវត្សរ៍-ជាគ្រឹះនៃទំនាក់ទំនងចិន-អាមេរិក ចំពោះបញ្ហាតៃវ៉ាន់៕ សូយន