Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ នេះគឺជាអ្វី ដែលអ្នកមានសេចក្តីសុខខាងចិត្ត និងកាយ គេតែងធ្វើ ក្នុង ៥នាទីដំបូង នៅពេលភ្ញាក់ពីគេង

តើសេចក្តីសុខនៅទីណា អ្នកណាៗក៏ចង់ដឹងដែរ ចុះអ្នកទាំងអស់គ្នាវិញ គិតថា រាល់ថ្ងៃនេះ ខ្លួនឯងមានសេចក្តីសុខក្នុងកម្រិតណាដែរ? ឥលូវនេះ យើងនាំគ្នាមកដឹងពីកិច្ចការងារ ដែលអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តប្រាប់ថា បើអ្នកទាំងអស់គ្នាជាមនុស្សដែលមានសេចក្តីសុខ អ្នកទាំងអស់គ្នា ច្បាស់ជាធ្វើទង្វើដូចតទៅនេះក្នុងពេល ៥នាទីដំបូង បន្ទាប់ពីពេលភ្ញាក់ពីគេងនៅពេលព្រឹកមិនខាន។

-នាឡិការោទ៍មិនឃើញចាំបាច់អីជាមួយជីវិតខ្ញុំសោះ…ខ្ញុំអាចភ្ញាក់ដោយខ្លួនឯងបានយ៉ាងស្រួល
បើលោកអ្នកចាំបាច់ត្រូវភ្ញាក់ដោយសារតែនាឡិការោទ៍ អាចប្រាប់បានតែម្តងថា យ៉ាងហោចណាស់ ក៏លោកអ្នកប្រហែលមិនមែនជាមនុស្ស ដែលមានសេចក្តីសុខយ៉ាងពិតប្រាកដ ដោយសារតែលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានអះអាងហើយថា ការរំកឹលម៉ោងរោទ៍ទៅមុខបន្តិច ដើម្បីឱ្យបានគេងបន្តបន្តិចទៀតនោះ រឹតតែធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ទន់ល្វើយខ្លាំងជាងមុនទៅទៀត ព្រោះថា សភាវក្រោយពេលត្រូវដាស់ដោយសំឡេងនាឡិកាហើយនោះ រាងកាយនឹងត្រូវបានធ្វើឱ្យភ្ញាក់ឡើងដោយខ្លួនឯងតាមធម្មជាតិរួចទៅហើយ។ ដូច្នេះ ដែលគិតថា នឹងបានគេងតយ៉ាងសប្បាយនោះ ការពិតវិញ វាជាសភាវស្ទើរភ្ញាក់ ស្ទើរលក់ ស្រដៀងៗនឹងសភាវអត់ងងុយ ដែលនឹងនាំលោកអ្នក ឆ្ពោះទៅរកជំងឺគេងលក់មិនពេញលេញនៅពេលក្រោយមកទៅវិញទេ។ ប៉ុន្តែ បើលោកអ្នកអាចភ្ញាក់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងសំឡេងនាឡិការោទ៍នោះ គឺមានន័យស្មើនឹងបានគេចផុតពីសភាវសុខភាពនៃការគេងលក់មិនបានពេញលេញ និងជំរុញឱ្យរាងកាយមានអារម្មណ៍ស្វាហាប់ទៀតផង។

-នឹកសរសើរខ្លួនឯងតាំងពីព្រឹក…វ៉ាវ! ខ្ញុំនេះពិតជាអស្ចារ្យមែននៅលើផែនដីនេះ
ចាប់ផ្តើមថ្ងៃថ្មីដោយការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង មិនថាតែការកោតសរសើរខ្លួនឯង ឬសូម្បីតែបានដឹង បាននឹកឃើញពីអ្វីដែលល្អៗ វានឹងក្លាយជាថ្ងៃដ៏ល្អៗមួយ ដែលយើងមានអារម្មណ៍ថា ស្រឡះភ្លឺថ្លា និងត្រៀមជាស្រេចដើម្បីទប់ទល់គ្រប់ស្ថានការណ៍ក្នុងថ្ងៃនោះ…យ៉ាងហ្នឹងហើយ តើនរណាទប់មិនញញឹមបាន?

-ព្រឹកនេះ សុំទៅចុះ! កុំអាលប៉ះទូរស័ព្ទ បានអត់?
បើត្រូវភ្ញាក់ឡើងមក ដើម្បីជួបនឹងសារបញ្ជាការងាររបស់លោកនាយ ឬឃើញផូស្តផ្ចាញ់ផ្ចាលគ្នាតាមរយៈប្រព័ន្ធបណ្តាញសង្គមនោះ ជីវិតប្រហែលជាគួរឱ្យអាណិតណាស់មើលទៅ ដូច្នេះទើបអ្នកដែលមានសេចក្តីសុខទាំងឡាយ គេសុំតែម្តងចុះថា សូមនៅឱ្យឆ្ងាយពីស្មាតហ្វូនមួយភ្លែតសិនទៅ បានអត់?។

-បញ្ចេញកម្លាំងតាំងពីព្រឹក
ការហាត់ប្រាណតាំងពីព្រឹកព្រលឹម មិនបានជួយឱ្យរាងកាយរឹងប៉ឹងមាំមួនតែមួយមុខនោះទេ មានតែអ្នកដែលហេពភីជាមួយជីវិតប៉ុណ្ណោះទើបដឹងថា ការក្រោកពីព្រលឹមដើម្បីមកហាត់ប្រាណនេះអាចជួយកាត់បន្ថយក្តីតានតឹងធុញថប់ក្នុងអារម្មណ៍ បង្កើនប្រសិទ្ធភាពការធ្វើការងាររបស់រាងកាយ រួមទាំងដាស់ភាពស្រស់ស្រាយឡើងបានមួយរយភាគរយទៀតផង។

-បន្ថែមភាពស្រស់ស្រាយដោយការងូតទឹក…អីយ៉ា! ខ្លួនក្រអូបប្រហើរតែម្តង
នៅក្នុងផ្នែកចិត្តវិទ្យា ការងូតទឹក គឺជាវិធីធ្វើសមាធិដ៏ល្អមួយ ដែលបើកឱកាសឱ្យលោកអ្នក មានអារម្មណ៍ស្រស់ស្រាយធូរស្រាល ថែមទាំងភ្លេចៗខ្លួន ការស្ថិតនៅក្នុងបន្ទប់ទឹកតែម្នាក់ឯងនេះ អាចនឹងជួយឱ្យអ្នកនឹកដល់សេចក្តីសុខចាស់ៗពីមុនមកផង ក៏អាចថាបានដែរ។ យ៉ាងនេះឯង ទើបមិនចាំបាច់ប្រាប់ឡើយថា តើការងូតទឹកនឹងបង្កើនសេចក្តីសុខដល់រូបអ្នកបានយ៉ាងណាខ្លះនោះ?។

-អាហារពេលព្រឹក មិនអាចអត់បានទេ
អ្នកណាក៏ដឹងដែរថា អាហារពេលព្រឹកមានប្រយោជន៍ខ្លាំងប៉ុនណា ដំបូងគេបង្អស់ គឺជួយកាពារមិនឱ្យកើតជំងឺក្រពះ និងរោគអាល់ហ្សៃមើរ៍ ហើយដែលសំខាន់នោះ គឺជួយដល់ការធ្វើការងាររបស់ប្រព័ន្ធខួរក្បាលទៀតផង។

មនុស្សយើងតែងតែស្វែងរកនិយមន័យរបស់សេចក្តីសុខក្នុងជីវិតដោយវិធីការផ្សេងៗ ទាំងការពិតទៅ គ្រាន់តែយើងមិនមានអារម្មណ៍ថាកើតទុក្ខ ក៏ស្មើនឹងមានសេចក្តីសុខយ៉ាងខ្លាំងបាត់ទៅហើយ មិនថាអ៊ីចឹងហ្អេ៎?៕

Back view of young happy couple in white t-shirts waking up in the morning, sitting on bed, stretching in cozy bedroom, looking through window at big city scenery. Funny married couple after wakeup
Young man and woman together tourism hotel morning
×