Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ឈប់ហើយ! លាលែងហើយ មនុស្សអាក្រក់! តែហេតុអី បានចេះតែវិលទៅរកគេវិញ?

មាត់និយាយថា ឈប់ហើយ លាលែងហើយ មនុស្សអាក្រក់! តែចុងក្រោយ ហេតុអីបានចេះតែវិលទៅរកគេវិញ?…ថ្ងៃនេះ យើងមានចម្លើយមកជម្រាបជូន សម្រាប់នារីៗយើង…
សម្ព័ន្ធភាពស្នេហ៍ដែលពិសពុល ឬ Toxic Relationship យើងជឿថា គ្រប់គ្នាដឹងថា វាមិនល្អទេ ភាគច្រើនធ្វើឱ្យយើងខូចចិត្ត។ ច្រើនលើកណាស់ ដែលយើងគិតចង់ឈានជើងដើរចេញពីសម្ព័ន្ធស្នេហ៍មួយនេះ តែវាប្រៀបដូចមនុស្សវង្វេងផ្លូវ ហើយវិលត្រឡប់មកក្រោយវិញគ្រប់តែពេល។ ចង់ប្រាប់ថា វាមិនមែនជារឿងប្លែកទេ ព្រោះក្នុងន័យចិត្តវិទ្យា គេមានពាក្យអធិប្បាយដ៏គួរឱ្យចាប់អារម្មណ៍ដូចតទៅ…

១-ត្រូវការចង់ឱ្យរឿងរ៉ាវផ្សេងៗ វិលត្រឡប់ទៅដូចដើមវិញ
សម្ព័ន្ធភាពស្នេហ៍កន្លងមក អាចនឹងមានអំឡុងពេលពិសេសៗ ដែលធ្វើឱ្យអ្នកដឹងថា វាមិនអាចទៅរកបាននៅកន្លែងណាផ្សេងទៀតឡើយ។ អ្នករក្សាអារម្មណ៍នោះទុក និងសង្ឃឹមថា វានឹងកើតឡើងម្ដងទៀត។ សង្ឃឹមថា គ្រប់យ៉ាងនឹងល្អដូចកាលពីមុន និងមើលរំលងរឿងអាក្រក់ៗកន្លងមក។

២-ស្ដាយពេលវេលា
ស្ដាយពេលវេលាដែលធ្លាប់បានជជែកគ្នា ធ្លាប់សេពគប់គ្នាតាំងពីយូរមកហើយ មិនចង់ទៅចាប់ផ្ដើមជាមួយអ្នកណាផ្សេងទៀតឡើយ។ ទាំងអស់នេះហើយ ដែលធ្វើឱ្យអ្នកចង់វិលត្រឡប់ទៅរកគេវិញ។ វាគឺជាអំឡុងពេលល្អៗ ដែលធ្លាប់បានកើតឡើង វាគឺជាអំឡុងពេល ដែលមានតម្លៃ រហូតអ្នកមិនចង់បោះបង់វាចោល។

៣-ភ័យខ្លាចការរស់នៅតែម្នាក់ឯង
ភាពឯកា គួរឱ្យខ្លាចណាស់។ មនុស្សយើងខ្លាចការរស់នៅម្នាក់ឯង រឹតតែធ្លាប់មាននរណាម្នាក់ដើរចូលមកក្នុងជីវិតខ្លួនហើយ ស្រាប់តែថ្ងៃមួយបាត់ទៅវិញ យើងនឹងរឹតតែមានអារម្មណ៍ឯកោខ្លាំងឡើង និងសុខចិត្តយល់ព្រមគ្រប់យ៉ាង ដើម្បីឱ្យខ្លួនឯងរួចចេញផុតពីភាពឯកោនោះ ទោះជាត្រូវវិលត្រឡប់ទៅរកសម្ព័ន្ធភាពស្នេហ៍ដ៏អាក្រក់នោះវិញក៏ដោយ។

៤-វិលទៅវិញ វាងាយស្រួលជាង
សម្ព័ន្ធភាពស្នេហ៍ក្នុងរូបបែបនេះ វាងាយក្នុងការវិលត្រឡប់ទៅវិញ។ យើងឈ្លោះគ្នា ធ្វើបាបគ្នា ចែកផ្លូវគ្នា តែចុងក្រោយ ក៏ត្រឡប់មករកគ្នាវិញ ហើយក៏វិលទៅរកសភាពដើមម្ដងទៀត។ មួយផ្នែក គឺមកពីមានអារម្មណ៍ថា យើងស្គាល់មនុស្សម្នាក់ហ្នឹងច្បាស់ យើងតែងសម្លឹងក្នុងន័យល្អថា រឿងដែលកើតឡើង អាចនឹងមិនបានតាំងចិត្ត និងតែងកុហកខ្លួនឯងជានិច្ចថា នឹងនៅតែផ្ដល់ឱកាសឱ្យសម្ព័ន្ធភាពស្នេហ៍មួយនេះជានិច្ច។

តែបើសិនជាសួរថា តើគួធ្វើយ៉ាងណាល្អ? ចម្លើយដំបូងដែលគួរតាមធ្វើបំផុតគឺ ស្រឡាញ់ខ្លួនឯងឱ្យខ្លាំងជាងស្រឡាញ់អ្នកដទៃ រឹតតែក្នុងសម្ព័ន្ធភាពស្នេហ៍អន់ៗបែបនោះផង យើងគួរតែស្រឡាញ់ខ្លួនឯងឱ្យច្រើនបំផុត លាលែងហើយមនុស្សចិត្តអាក្រក់!។ ជួនកាលរឿងបែបនេះ វាមិនមែនមកពីជោគវាសនា ជតាកម្ម ឬព្រហ្មលិខិតនោះទេ តែគឺរូបយើងទៅវិញទេ ដែលចេះតែរត់ទៅរកមនុស្សចិត្តអាក្រក់នោះ…៕

Violence in family. Young raped woman is crying while sitting on floor in corner of room. Girl crying in corner and feeling lonely.The woman is calling the police.Rescue service 911.
selective focus of beautiful sad woman hugging knees and looking away
Couple embracing after receiving some bad news.
×