មានរឿងដ៏ភ្ញាក់ផ្អើលមួយ ខណៈដែលនារីសិស្សសាលាម្នាក់ត្រូវបានវិញ្ញាណបារមីសន្ថិតចូល ពេលកំពុងធ្វើពិធីបួងសួងមួយនៅក្នុងសាលារៀន ដែលករណីនេះបានកើតឡើងនៅក្នុងសាលារៀនល្បីមួយកន្លែងក្នុងខេត្តសុខរាថានី ប្រទេសថៃ ។
ប្រភពបានឱ្យដឹងថា ខណៈពេលប្រជាពលរដ្ឋនាំគ្នាមកធ្វើពិធីបួងសួងសុំក្ដីសុខ នៅក្នុងបរិវេន នៃសាលាខាងលើ ។ ដោយគ្រាន់តែចាប់ផ្ដើមអុជធូប ស្រាប់តែមានសិស្សស្រីម្នាក់ បានរាំក្បាចមនោរា ដើរចូលក្នុងហ្វូងមនុស្សដែលកំពុងធ្វើពិធី ព្រមទាំងសំដៅទៅរករូបសំណាក់ព្រះនរាយ រួចស្រែកហៅនាយកសាលាថា «ហេតុអ្វីមិនធ្វើឱ្យល្អ ឃើញទេនៅលើក្បាល» ហើយនាយកសាលាតបថា «សង្ហា…មិនសង្ហាមែន ទាស់ត្រង់ក្បាល» ។ បន្តិចក្រោយមកសិស្សស្រីនោះ ក៏អស់កម្លាំងបន្តិចម្ដងៗ រហូតដល់សន្លប់បាត់ស្មារតី ។
បន្ទាប់ពីវីដេអូឃ្លីបខាងលើ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ បានមនុស្សជាច្រើនបាននិយាយថា ពិតជាបារមីព្រះនរាយចុះមកសន្ថិតប្រាកដមែន អ្នកខ្លះថាជាបរិវាព្រះនរាយ ចំណែកអ្នកខ្លះនិយាយថា អាចថាមិនមែនជាបារមីព្រះនរាយក៏ថាបាន និងជាបារមីព្រះនរាយក៏ថាបាន អាស្រ័យលើជំនឿរបស់បុគ្គលម្នាក់ៗ ៕ សាវុធ