Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ចំណាស់​ម្នាក់​ស្លៀកពាក់​ខោ​មិន​ខោ អាវ​មិន​អាវ​ទៅ​ទិញ​ម៉ូតូ​តម្លៃ​រាប់មុឺន​ដុល្លារ តែ​អ្នក​លក់​មិន​អើពើ​នឹង​គាត់​សោះ ចុងក្រោយ គាត់​ហូត​លុយ​ចេញមក ធ្វើឲ្យ​អ្នក​លក់​ស្រឡាំងកាំង​

​យើង​គ្រប់គ្នា​ប្រហែលជា​បាន​ធ្លាប់​លឺ​មកហើយ ពី​រឿង​ដែល​បុគ្គលិក​បំរើការ​នៅ​កន្លែង​លក់​ឡាន​ទំនើប​ ​និង​ម៉ូតូ​ថ្លៃៗ ដែល​ពួកគេ​វាយ​តម្លៃ​អតិថិជន​របស់​ពួកគេ ទៅ​លើ​ការ​ស្លៀកពាក់ និង​ភាព​ហ៊ឺ​ហា​។ ប្រសិន​អតិថិជន​ស្លៀកពាក់​ស្អាតបាត​ហ៊ឺ​ហា ដើរ​ចូល​ហាង ពួក​គេ​ប្រាកដជា​ស្វាគមន៍​រាក់ទាក់ ប៉ុន្តែ​ប្រសិនជា​អតិថិជន មើល​ទៅ​ខោ​មិន​ខោ អាវ​មិន​អាវ ពួកគេ​ជារឿយៗ​មិនសូវ​អើពើ​ជាមួយ​នោះ​​ទេ​។​

​រឿង​មួយ​នេះ​បាន​កើតឡើង​ទៅ​លើ​បុរស​ជនជាតិ​ថៃ​ម្នាក់​។ គាត់​បាន​ផ្តល់​មេរៀន​ទៅ​ដល់​អ្នក​លក់រ​បស់​​ទំនើប​​​ថ្លៃ នៅ​ពេល​គាត់​បាន​ដើរ​ចូល​ហាង​ធំៗ​ជាច្រើន​ដើម្បី​ទិញ​ម៉ូតូ​ធំ​មួយ​គ្រឿង​តម្លៃ​រាប់​មុឺន​ដុល្លា ទុក​ជិះ​កំសាន្ត​លេង​។​

​បុរស​ដាក់ខ្លួន​ខាងលើ ស្លៀកពាក់ ខោ​ចែវ និង​អាវ​ទំហំ​ធំ មាន​ស្នាម​ប្រឡាក់​ជាច្រើន និង​ស្បែកជើង​​ផ្ទា​ត់​។ គាត់​ស្លៀកពាក់​បែបនេះ រួច​បាន​ទៅ​កាន់​កន្លែង​លក់​ម៉ូតូ​ជាច្រើន​ហាង ដើម្បី​រក​មើល​ម៉ូតូ​ធំ​​មួយ​ដែល​ឡូយ​។ គាត់​ដើរ​មើល​ម៉ូតូ​ត្រួសៗ​ក្នុង​ហាង​នី​មួយៗ ប៉ុន្តែ​អ្នក​លក់​នៅ​ទីនោះ មិន​អើពើ និង​​ដើរកាត់​គាត់​ធ្វើ​មិនដឹង ហាក់ដូច​គ្មាន​មនុស្ស​អញ្ជឹង​។​

​ដោយសារតែ​គាត់​ស្លៀកពាក់​សំលៀក​បំពាក់​ចាស់ និងរ​ហែក​បែប​នោះ ទើប​អ្នក​លក់​គិតថា គាត់​​មិន​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ថ្លៃៗ​របស់​ពួកគេ​នោះទេ ដូច្នេះ​ពួកគេ​មិនសូវ​ខ្វល់ខ្វាយ​នឹង​គាត់​ឡើយ​។​

​គាត់​បាន​ដើរ​មើល​ម៉ូតូ​ពី​ហាង​មួយ​ទៅ​ហាង​មួយ​ប៉ុន្តែ​អ្នក​លក់​មិន​អើពើ និង​សាកសួរ​គាត់​សោះ​​រហូត​ដល់​គាត់​បាន​ទៅដល់​ហាង​លក់​ម៉ូតូ​ទំនើប​មួយ ដែល​គេ​បាន​ផ្តល់​សេវា​ល្អ​ដល់​គាត់​។​

​ពេល​នោះ​ហើយ គាត់​បាន​ជ្រើសរើស​ម៉ូតូ​មួយ រួច​មើល​វា​ចុះឡើងៗ​អស់ ១០​នាទី ទើប​គាត់​សម្រេចចិត្ត​​ទិញ​យក​វា​។​

​អ្នកលក់​ស្រឡាំងកាំង នៅពេល​ឃើញ​បុរស​ចំណាស់​ម្នាក់​នោះ បាន​ដក​លុយ​មួយ​ដុំ​ចេញ​មក​ប្រហែល​១៩.០០០​ដុល្លា ដើម្បី​ទិញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Harley Davidson​។ នៅពេល​គិតគូរ​លុយ​រួច គាត់​​ក៏​បាន​បើក​ម៉ូតូ​នោះ​ចេញ​ទៅ​ធ្វើ​មិនដឹង​។​

​បងស្រី​របស់​បុរស​ចំណាស់​នោះ បាន​បង្ហោះ​ពី​បទពិសោធ​ន៏​របស់​ប្អូន​គាត់​ពី​ការ​ទៅ​ទិញ​ម៉ូតូ នៅលើ​​បណ្តាញ​សង្គម​។ គាត់​បញ្ជាក់​ថា ប្អូន​របស់​គាត់​ឈ្មោះ Lung Decha ដែល​ជា​ជាង​ធ្វើ​ម៉ាស៊ីន​។ ប្អុន​គាត់​គឺជា​មនុស្ស​ស្មោះត្រង់​ម្នាក់ ដែល​មិន​ប្រឡាក់​ខ្លួន​ទៅ​នឹង​ស្រា បារី និង​ល្បែងស៊ីសង​នោះទេ​។​ ​គាត់​គឺជា​មនុស្ស​ដែល​ខិតខំ​ធ្វើការ ចិញ្ជឹមជីវិត​ប្រកបដោ​យ​ភាពថ្លៃថ្នូរ ហើយ​គាត់​ក៏​បាន​យក​លុយ​ដែល​​​​គាត់​សន្សំ​ទៅ​ទិញ​ម៉ូតូ​មួយគ្រឿង​។​

​អ្នកស្រី​បញ្ជាក់ថា អ្នកលក់​ដែល​មើល​តែ​សំបក​ក្រៅ​របស់​ភ្ញៀវ និង​មិន​អើពើ​ចំពោះ​ប្អូន​របស់​គាត់ ប្រាកដជា​មាន​សំណាង​អាក្រក់​ហើយ ព្រោះ​ពួកគេ​បាត់បង់​អតិថិជន​ម្នាក់​ដូច​ប្អូន​គាត់ ហើយក៏​បាត់បង់​ប្រាក់​កំរៃជើងសា​រ​ផងដែរ ព្រោះ​ប្អូន​គាត់​ចំណាយ​ដល់​ទៅ ១៩.០០០​ដុល្លារ ដើម្បី​ទិញ​ម៉ូតូ​មួយ​គ្រឿង​។ បើ​ពួកគេ​រាក់ទាក់ និង​សួរនាំ​ប្អូន​ខ្ញុំ ពួក​អ្នក​លក់​នោះ ប្រាកដ​ជា​បាន​ប្រាក់​​កំរៃជើងសារ​មិនតិច​ទេ​ពី​ការលក់​៕ សុភ័ក្ត្រ

×