ខ្មោចស្រីម្នាក់ស្លៀកពាក់ខោអាវតាំងពីសតវត្សរ៍ទី ១៩ ត្រូវបានកាមេរ៉ារបស់ស្ត្រីជាម្តាយសញ្ជាតិអង់គ្លេសថតជាប់ពេលនាងកំពុងបណ្តើរកូនលេងនៅទីលានខាងមុខវិមានបុរាណដែលគេបោះបង់ចោល ។
Louise ឲ្យដឹងថា ក្នុងពេលដែលនាងនាំកូនប្រុសអាយុ ៥ឆ្នាំ ធាក់កង់លេងជុំវិញវិមាននោះនាងបានថតវីដេអូទុក ។ ក្រោយពេលមកដល់ផ្ទះនាងដេកលើគ្រែហើយបើកកាមេរ៉ាមើល ស្រាប់តែឃើញស្រមោលនារីម្នាក់ស្លៀកពាក់បុរាណឈរនៅមាត់បង្អួចជាន់ទី ២ នៃវិមាននោះ ។
នាង Louise ឲ្យដឹងបង្ហាញឲ្យដឹងទៀតថា ស្វាមីខ្ញុំនឹងខ្ញុំសុទ្ធតែមិនអាចបកស្រាយបានថានោះជាអ្វី ។ ខ្ញុំក៏ពង្រីកឲ្យធំ ហើយចែករំលែកវាលើបណ្តាញសង្គម ។ វាស្រដៀងនឹងស្ត្រីម្នាក់បួងសក់ ស្លៀកពាក់តាមបែប Victoria (សតវត្សរ៍ទី ១៩) ។
វិមាននោះឈ្មោះ Paignton ត្រូវបានសាងសង់នៅឆ្នាំ ១៨៧១ ដោយ Isaac Singer ដែលជាស្ថាបនិករោងចក្រ Singer វិមាននេះត្រូវបានសាងសង់នៅតំបន់ Devon មានទំហំ ៧ហិកតា ។ ក្រុមគ្រួសារ Isaac រស់នៅទីនេះរហូតដល់សង្គ្រាមលោកលើកទី I បញ្ចប់ ហើយកន្លែងនេះបានក្លាយជាមន្ទីរពេទ្យមួយ ។ ក្នុងសង្គ្រាមលោកលើកទី ២ វិមាននេះក្លាយជាកន្លែងសម្រាប់កងភូមិន្ទទ័ពអាកាសហ្វឹកហាត់ ។
ក្រោយមកវិមាននេះត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងជាកន្លែងរៀបចំអាពាហ៍ពិពាហ៍របស់ពលរដ្ឋក្នុងតំបន់។ វាបានបិទទ្វារកាលពី ៥ឆ្នាំមុនមកម្លេះ ៕ លីសា