គេឃើញកម្មករម្នាក់ស្លៀកពាក់ឯសណ្ឋានពណ៌ប្រផេះ តាមបែបមជ្ឈិមបូព៌ា ជើងទទេ ឈរលើជញ្ជាំងនៃអគារមួយមាន ៤ជាន់ រួចប្រើញញួរវាយទម្លាក់ដុំឥដ្ឋពីលើចុះមក ។
ពួកគេឈរហាក់គ្មានការភ័យខ្លាច រួចប្រើញញួរវាយជញ្ជាំង រួមទាំងដុំឥដ្ឋនៅចំកន្លែងដែលគេឈរ ។ ពិសេសទៅទៀតនោះ គឺពួកគេពុំមានខ្សែក្រវ៉ាត់ឬឧបករណ៍ការពារសុវត្ថិភាពអ្វីទាំងអស់ ។
ប្រសិនមានប្រិយមិត្តយល់ថា ហេតុអ្វីបានជាគេធ្វើបែបនេះសូមជួយពន្យល់ផង ៕ ចន្ទ្រា