អតីតខ្សែប្រយុទ្ធ Faustino Asprilla បានអញ្ជើញគ្រូបង្វឹក នៃក្រុមជម្រើសជាតិ Juan Carlos Osorio មិចស៊ីកូ ចូលរួមអបអរជ័យជំនះ ហើយថែមទាំងកាដូជូនស្រីស្អាត ៣នាក់ ផងដែរ ។ Faustino Asprilla បង្ហោះរូបភាពស្រីស្អាត ៣នាក់ ទុកកាដូជូនគ្រូបង្វឹកក្រុមជម្រើសជាតិមិចស៊ីកូ ។
តាមនោះ Faustino Asprilla បានប្រើប្រាស់ Twitter ដើម្បីទាក់ទងជាមួយគ្រូបង្វឹក Juan Carlos Osorio ដោយលោកថែមទាំងបានបង្ហោះរូបភាពស្រីស្អាត ៣ រូប អមនឹងសំណេរថា ៖ “ជោគជ័យជាប្រវត្តិសាស្ត្ររបស់មិចស៊ីកូ និងសាស្ត្រាចារ្យ Osorio ។ យើងត្រូវអបអររឿងនេះ ឲ្យខ្ញុំដឹងផងពីអាសយដ្ឋានដើម្បីស្រីស្អាត ៣នាក់ ទៅជួបជាមួយលោក ។
គ្រូបង្វឹកក្រុមជម្រើសជាតិ មិចស៊ីកូ Juan Carlos Osorio គេពុំបានដឹងថា តើគ្រូបង្វឹករូបនេះ បានទទួលកាដូពិសេសនោះដែរឬទេ ? ៕ ចន្ទ្រា