លោក ចច សាំប៉ាវលី គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន គ្រោងនឹងធ្វើការផ្លាស់ប្តូរធំក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតWorld Cup។
គាត់បានសាកល្បងប្រព័ន្ធមួយ ជាមួយខ្សែការពារកណ្តាល ៣ នាក់ ដែលបានបង្ហាញពីទម្រង់លេងមិនសូវល្អជាមួយអ៊ីស្លង់ក្នុងតំបន់ការពារ ៤ នាក់។
ក្នុងការហ្វឹកហាត់នេះគឺថា គ្រូបង្វឹកបានដកចេញខ្សែបម្រើ លូកាស ប៊ីគ្លីយ៉ា និង អ៊ែនជែល ឌីម៉ារៀ ដែលលេងមិនបានល្អក្នុងការប្រកួតស្មើកាលពីថ្ងៃសៅរ៍។ លោកសាំប៉ាវលី បានប្តូរ ប៊ីគ្លីយ៉ា ចេញ ដោយដាក់ ម៉ាកូស អាឃូណា ចូលជំនួសវិញ នៅស្លាបឆ្វេង។
ម៉ាស្កេរ៉ាណូ នឹងរក្សាតំណែងខ្សែបម្រើការពារដដែល ខណៈខ្សែការពារស្តាំ អេឌូអាដូ សាល់វីយ៉ូ នឹងរុញឱ្យលេងនៅស្លាបស្តាំ៕
សូយន