បុរសៗបញ្ចេញកំហឹងមួយក្រុម នៅក្នុងប្រទេសនីហ្សេរីយ៉ា បានធ្វើការកាត់ទោសដោយផ្ទាល់ដៃរបស់ពួកគេនៅលើដងផ្លូវ ដោយចាប់ចងស្លាបសេក និងវាយដុំទៅលើបុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភក្មេងស្រីម្នាក់ ។
ជនល្មើសចាប់រំលោភរូបនេះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេបានប៉ុនប៉ងរំលោភចុងក្រោយ ទៅលើក្មេងស្រីអាយុ ៣ ឆ្នាំ ម្នាក់ នៅ Alagbado ក្នុងទីក្រុង Lagos ។
ជនល្មើសឈ្មោះ Dare អាយុ ១៨ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងអំពើចាប់រំលោភនេះ ដោយម្តាយរបស់ក្មេងស្រីរងគ្រោះ ។
Dare ត្រូវបានចោទប្រកាន់ខាំក្មេងស្រីរងគ្រោះ នៅពេលរូបគេត្រូវបានតាមទាន់ដោយម្តាយរបស់នាង មុនពេលប៉ុនប៉ងរត់គេចខ្លួន ។
យោងតាមរបាយការណ៍ Dare ទើបតែបានរំលោភក្មេងប្រុសអាយុ ៧ ឆ្នាំ ម្នាក់កាលពីពេលថ្មីៗនេះ ប៉ុន្តែ គាត់បានរត់គេចខ្លួនរួច មុនពេលត្រូវបានចាប់ខ្លួន ។
ប៉ុន្តែ នៅពេលវិលត្រលប់ចូលមកក្នុងភូមិវិញ ហើយប៉ុនប៉ងរំលោភក្មេងស្រីចុងក្រោយនេះ រូបគេក៏ត្រូវបានចាប់ខ្លួន ហើយត្រូវបានវាយដុំយ៉ាងចាស់ដៃ មុនពេលប្រគល់ខ្លួនឲ្យប៉ូលីស ៕ ឧត្តម