Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់ពី ១៦-២៩°C

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា នៅលើផ្ទៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ បណ្ដាខេត្តមួយចំនួននៅតំបន់ទំនាបកណ្ដាល និងតំបន់ភ្នំ មានសីតុណ្ហភាពពី ១៦-២៩°C ។

ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់ ។

ក្រសួងធនធានទឹក បានបង្ហាញថា នៅក្នុងសប្ដាហ៍នេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ជំរុញឲ្យបរិយាកាសមាន ៖

១- តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។

២- តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
  • អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ,
  • ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។

៣- តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
  • អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។

ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×