គេហទំព័រ The Cover របស់ចិន បានដកស្រង់សេចក្តីប្រកាសព័ត៌មានពីស្ថានទូតរុស្ស៊ីឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះកំពុងស៊ើបអង្កេតក្រុមហ៊ុនរុស្ស៊ីមួយ ដែលបានលក់សំបុត្រក្លែងចំនួន ៣.៥០០សំបុត្រ ឲ្យទៅភ្ញៀវទេសចរ និងទីភ្នាក់ងារទេសចរណ៍ចិន ។
មានសំបុត្រជាង ១០.០០០ដើម្បីទស្សនា World Cup ក្លែងក្លាយត្រូវបានដាក់លក់ពាសពេញពិភពលោក ។
គួររំលឹកថា មានជនជាតិចិនដល់ទៅ ៤០.០០០នាក់ បានទិញសំបុត្រសម្រាប់ទស្សនា World Cup 2018 នៅប្រទេសរុស្ស៊ី ទោះបីក្រុមបាល់ទាត់ប្រទេសខ្លួន ពុំបានចូលរួមក្នុងជុំផ្តាច់ព្រ័ត្រក្តី ។
គួររំលឹកថា ស្ថានទូតរុស្ស៊ី នៅប្រទេសចិន បានផ្សព្វផ្សាយស្តីពីសំបុត្រចូលទស្សនា World Cup ក្លែងក្លាយជាច្រើនភាសា ក្នុងនោះក៏មានភាសាចិនផងដែរ ប៉ុន្តែពលរដ្ឋចិនជាច្រើននាក់ ពុំបានចាប់អារម្មណ៍លើព័ត៌មាននេះឡើយ ហេតុនេះទើបពួកគេបានដឹងក្រោយពេលជួបប្រទះនូវហេតុការណ៍ជាក់ស្តែង ។ ជាអាទិ៍នៅថ្ងៃទី ១៦ ខែមិថុនា ភ្ញៀវទេសចរចិនប្រមាណ ៣០នាក់ ត្រូវបានបដិសេធមិនឲ្យចូលពហុកីឡដ្ឋាន ដើម្បីចូលរួមទស្សនាការប្រកួតរវាង Argentina និង Iceland ៕ ចន្ទ្រា