ខ្សែប្រយុទ្ធនឹងជាមេក្រុមជម្រើសជាតិរុស្ស៊ី Harry Kane ក្រោយពេលទាត់បញ្ចូលទីនៅនាទីចុងក្រោយ ធ្វើឲ្យអង់គ្លេសឈ្នះ Tunisia បានរអ៊ូរទាំថារូបលោកដែលគេយកបោះពុម្ពលើតុក្កតាវាហាក់ដូចជាធាត់ជ្រុលពេក ។
តុក្កតា matryoshka ដែលមានបោះពុម្ពរូប Hary Kane ពាក់អាវលេខ ៩ ត្រូវបានដាក់តាំងលក់ក្នុងលក់ទំនិញមួយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីក្រុមជម្រើសជាតិអង់គ្លេសឈ្នះក្រុមទុយណេស៊ី ២-១ កាលពីថ្ងៃទី ១៨ ខែមិថុនា Kane ដែលជាប្រធានក្រុម និងជាអ្នកទាត់បញ្ចូលទីនៅនាទី ៩១ បានពោលថា ៖ “ខ្ញុំនឹងទិញសម្រាប់ខ្លួនឯង តុក្កតាមួយ ។ ខ្ញុំបានសំឡឹងឃើញតុក្កតាមួយចំនួន” រួចលោកសើចខ្លាំងៗបែបហួសចិត្ត និងពោលបន្តថា គំរូរូបខ្ញុំដែលគេយកមើលទៅដូចជាធាត់ពេក ៕ ចន្ទ្រា