ប្តីប្រពន្ធពីរនាក់នៅអង់គ្លេស តែឮសូស្នូរចម្លែកៗក្នុងអគារស្នាក់នៅរបស់ពួកគេ បន្ទាប់ពីជីដូនពួកគេលាចាកលោក ។
តាម The Sun , Paul អាយុ ២៨ឆ្នាំ រស់នៅក្នុងអគារមួយនាទីក្រុង Manchester តាំងពី២ឆ្នាំមុនម្លេះ ។ ក្នុងអំឡុងពេលនោះ ពួកគេតែងមានអារម្មណ៍នឹងឃើញបាតុភូតចម្លែកៗហើយពួកគេជឿថាវាជារឿងបង្កឡើង ដោយព្រលឹងស្ថិតនៅភពដទៃ ។
ពួកគេក៏តម្លើងកាមេរ៉ា ២ ដើម្បីផ្តិតយករូបភាពទាំងអស់ ហើយនៅយប់ថ្ងៃទី ១៣-១៤ ពួកគេក៏បានបង្ហាញវានៅលើបណ្តាញសង្គម ដើម្បីបញ្ជាក់ដល់មិត្តភក្តិគេអំពីអ្វីដែលពួកគេសង្ស័យនោះ ។
ក្នុងខ្សែវីដេអូខាងក្រោមគេឃើញទ្វារទូទឹកកកនៅសុខៗក៏របើក ហើយមិនបានប៉ុន្មានវិនាទីផង ទ្វារម៉ាស៊ីនបោកគក់ក៏របើកដោយខ្លួនឯងដែរ ។
តាមប្រិយមិត្ត តើវាមកពីមូលហេតុអ្វី?