ឧទ្យានសមុទ្រនៅភាគឦសាន្តប្រទេសចិន បានបង្ខំចិត្តធ្វើការសុំទោស ក្រោយពីបែកធ្លាយខ្សែវីដេអូមួយ បង្ហាញឲ្យឃើញពួកអ្នកបង្វឹកត្រីបាឡែន Beluga ដែលបានយកក្រែមទៅលាបបបូរមាត់ដល់ត្រីបាឡែនទាំងនោះ ។ ក្នុងខ្សែវីដេអូ គេឃើញគ្រូបង្វឹកស្រីរូបនេះថែមទាំងសើចសប្បាយនឹងទង្វើរបស់ខ្លួនថែមទៀត ។
សកម្មភាពខាងលើ បានរងការរិះគន់ពីសាធារណជនពិសេសត្រូវបានអង្គការអភិរក្សសត្វ PETA Asia ធ្វើការថ្កោលទោសចំពោះទង្វើនេះ ។ ព្រោះថាក្រែមលាបមាត់មានផ្ទុកសារធាតុអាក្រក់មានឥទ្ធិពលទៅលើពពួកត្រីបាឡែនទាំងនោះ ។
ត្រីបាឡែន Beluga ជាប្រភេទសត្វកំពុងប្រឈមនឹងការផុតពូជ ដែលវាមាននៅតែតំបន់បូលខាងជើងប៉ុណ្ណោះ ៕ សូយន