ហេតុការណ៍នេះកើតឡើងនៅទីក្រុង Jaipaiguri កាលពីថ្ងៃទី ១៧ ខែមិថុនា កន្លងមក ហើយបើតាម The Sun នោះមេព្រៃឈ្មោះ Dutta ត្រូវបានពលរដ្ឋរាយការណ៍ឲ្យមកជួយចាប់ថ្លាន់ប្រវែង ១០ម៉ែត្រមួយ បន្ទាប់ពីវាបានសម្លាប់ និងស៊ីសាច់ពពែអស់១ក្បាល ។
ក្រោយពេលចាប់បានថ្លាន់ គេពុំបានយកវាដាក់ក្នុងបាវ រួចយកទៅព្រលែងតាមការកំណត់នោះទេ ។ ផ្ទុយទៅវិញគេបានយកថ្លាន់ដ៏ធំមួយក្បាលនេះមកពាក់នឹងកបំណងថតរូបទុកបង្អួតលើបណ្តាញសង្គម ។ ស្មានមិនដល់ថា ថ្លាន់មួយក្បាលនេះ បានប៉ងរឹតកសម្លាប់បុរសជាមេព្រៃ ។ ពេលថ្លាន់ចាប់ផ្តើមរឹតក ប្រជាជនដែលកំពុងតែចោមរោមភ័យខ្លាចពេកនាំគ្នារត់ បើកុំបានជំនួយការម្នាក់ចាប់កាន់កន្ទុយវាជាប់ ក្រោយពេល Dutta ស្រែកប្រាប់ទាំងស្លន់ស្លោថា “ចាប់កន្ទុយវាឲ្យជាប់ ចាប់កន្ទុយវាឲ្យជាប់” ក្រោយមកថ្លាន់នោះបានលាចេញពីកមេព្រៃនោះ ។ មេព្រៃនិយមសែលហ្វីរូបនោះប្រាកដជាក្លាយជាជនរងគ្រោះទី ២បន្ទាប់ពីសត្វពពែ ៕ ចន្ទ្រា