តាមរ៉យទែរ កងកម្លាំងព្រំដែនហ្វាំងឡង់ នៅថ្ងៃទី២០ ខែមិថុនា ឱ្យដឹងថា មនុស្ស៥នាក់បានចូលមកកាន់ហ្វាំងឡង់មិនស្របច្បាប់ដោយប្រើប្រាស់លិខិតស្នាម កាតសម្គាល់របស់អ្នកមកទស្សនាបាល់ទាត់ World Cup ។ គ្រាន់តែចូលមកដល់ភ្លាម ពួកគេបានដាក់ពាក្យសុំជ្រកកោណតែម្ដង។
ពួកអ្នកគាំទ្រក្រុមកីឡានៅរុស្ស៊ី
កងកម្លាំងព្រំដែនដដែល ក្រុមអ្នកសុំជ្រកកោណខាងលើមានសញ្ជាតិ Nigeria, Maroc និងចិន ហើយបានឆ្លងដែនចូលហ្វាំងឡង់ពីរុស្ស៊ី ។ រុស្ស៊ីដែលជាប្រទេសម្ចាស់ផ្ទះWorld Cup បានអនុញ្ញាតឱ្យអ្នកគាំទ្រមកទស្សាន World Cup ពុំចាំបាច់ទិដ្ឋាការឡើយ ដោយគ្រាន់តែប្រើID Fan ប៉ុណ្ណោះ៕
សូយន