ក្រុមអ្នកបច្ចេកទេសបានទៅជួសជុលម៉ាស៊ីនដកលុយស្វ័យប្រវត្តិមួយដែលមានភាពរអាក់រអ៊ួល ពេលបើកមើលខាងក្នុងអ្វីៗដែលពួកវាឃើញនោះគឺ ៖ លុយទាំងអស់នៅក្នុងម៉ាស៊ីនបានត្រូវខាំខ្ទេចតែម្តង ។
ហេតុការណ៍នេះកើតឡើងនៅរដ្ឋ Assam ប្រទេសឥណ្ឌា ហើយជនដៃដល់ដែលខាំខ្ទេចលុយ ១,២លានរូបពី ក្នុងម៉ាស៊ីន ATM នេះគឺជាកណ្តុរ ។
រូបភាពលុយ ១,២លានរូបពី ដែលត្រូវកណ្តុរខាំខ្ទេច ។
ប៉ូលិសឲ្យដឹងថា សត្វចង្រៃទាមងនេះ បានជ្រៀតចូលក្នុងម៉ាស៊ីន ATM តាមរយៈរន្ធខ្សែភ្លើង ៕ សូយន